ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តកណ្តាល បានឧបត្ថម្ភថវិកា តាមរយៈរដ្ឋបាលខេត្ត ដើម្បីចូលរួមបរិច្ចាគជូនសម្ដេចតេជោ ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩

(កណ្ដាល) ÷ខេត្តកណ្ដាល÷ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និងកងកម្លាំងទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចូលរួមឧបត្ថម្ភជាថវិកាចំនួន ២៦លាន៦៥ម៉ឺនរៀល តាមរយៈរដ្ឋបាលខេត្តកណ្តាល ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋកម្ពុជា។
នៅក្នុងពិធីទទួលថវិកា នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ លោកឧត្តមសេនីយ៍ត្រី សំ តុលា និងកងកម្លាំងរាជអាវុធហត្ថទាំងអស់ក្នុងខេត្តកណ្តាល ដែលបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។