ព័ត៌មានជាតិ

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសជួបសំណេះសំណាល ជាមួយពលរដ្ឋខ្មែររស់នៅអឺរ៉ុប

(ព្រុចសែល, បែលហ្ស៉ិក)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ និស្សិត ដែលកំពុងរស់នៅ និងសិក្សារៀនសូត្រតាមបណ្តាប្រទេសនានាក្នុងតំបន់អឺរ៉ុប ដើម្បីសម្តែងការនឹករលឹក ក៏ដូចជាបង្ហាញការវិវឌ្ឍន៍នានាពាក់ព័ន្ធសង្គមជាតិ។
ជំនួបសំណេះសំណាលនេះធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែធ្នូ (ម៉ោងនៅព្រុចសែល) ត្រូវនឹងម៉ោងប្រមាណ១០យប់ (ម៉ោងនៅកម្ពុជា)។ នៅក្នុងឱកាសនោះសម្តេចតេជោ ហ៊ុន សែន ថ្លែងសំណេះសំណាលប្រមាណជាង២៖៣០នាទី, ខាងក្រោមខ្លឹមសារសំខាន់របស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំនួបជាមួយប្រជាពលរដ្ឋនៅអឺរ៉ុប មិនមែនជារឿងចៃដន្យ តែជាការៀបចំដោយមានការស្ម័គ្រចិត្ត និងព្រមព្រៀង ដើម្បីជួបគ្នា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាសានៃដេញដូរ ឬជួល ដើម្បីជំនួបជាមួយសម្តេច គួរតែត្រូវបានបញ្ចប់។ ពាក្យនេះ គឺជាការបំពានលើសិទ្ធិសេរីភាពនៃសតិសម្បជញ្ញៈ។
* សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការហួសចិត្តចំពោះអ្នករស់នៅប្រទេសប្រជាធិបតេយ្យ តែប្រើពាក្យទិញជួល ឬកៀបសង្កត់ សម្រាប់ការជួបជុំរវាងសម្តេច និងពលរដ្ឋខ្មែរនៅអឺរ៉ុប។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ដឹងថា តើនៅថ្ងៃទី១៤ ខែធ្នូ មានមនុស្សប៉ុន្មាននាក់ធ្វើបាតុកម្មប្រឆាំងសម្តេច តាមការអំពាវនាវរបស់ក្រុមប្រឆាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចចង់ឃើញមុខអ្នកប្រកូកប្រកាសឱ្យអ្នកនៅអឺរ៉ុបប្រឆាំងសម្តេច ក្លាហានចេញមុខដឹកនាំបាតុកម្មដោយផ្ទាល់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វាមិនចម្លែកទេ ឱ្យតែគាំទ្ររាជរដ្ឋាភិបាល និងបក្សកាន់អំណាច គឺក្រុមប្រឆាំងតែងតែហៅថាជាអាយ៉ង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងនិស្សិត ដែលបានចេញសារស្វាគមន៍ដំណើរសម្តេចនៅព្រុចសែល។
* សម្តេចតេជោ ហ៊ុន សែន ផ្តាំកុំឱ្យទុកចិត្តតាមការទាយរបស់សម្តេចរឿងបារាំងអាចលើកពានវើលខាប់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឈាមខាប់ជាងទឹក ដូច្នេះទោះទៅដល់ទីណា ក៏នៅតែជាខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានចូលរួមសោកស្តាយ និងរំលែកទុក្ខជាមួយគ្រួសារខ្មែរនៅអឺរ៉ុប ដែលមានសមាជិកបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ខ្មែរនៅអឺរ៉ុបថា ការប្រយុទ្ធនឹងជំងឺកូវីដ១៩ មិនមែនជារឿងងាយស្រួលនោះទេ សម្រាប់ប្រទេសក្រីក្រ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារព័ត៌មានលោកខាងលិចបានមើលស្រាល មើលងាយចំពោះប្រទេសក្រីក្រ រួមទាំងកម្ពុជាផង លើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនចំណុះលើប្រព័ន្ធសុខាភិបាលទំនើប ឬទន់ខ្សោយនោះឡើយ តែពឹងផ្អែកសំខាន់ទៅលើវិធានការគ្រប់គ្រង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកម្ពុជាបានប្រើរួមមាន វិធានសុខាភិបាល (៣កុំ ៣ការពារ) និងវិធានការវ៉ាក់សាំង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាក្រីក្រ តែកម្ពុជាបានប្រឹងប្រែងការពារអាយុជីវិតពលរដ្ឋ ដោយរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋមិនបង់ថ្លៃ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាក់វ៉ាក់សាំងនៅកម្ពុជា ប្រើអភិក្រមផ្ការីក មិនមែនប្រើអភិក្រមសមធម៌នោះឡើយ។ បើប្រើអភិក្រមសមធម៌ មិនអាចបង្កើតភាពសាំបានឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានវ៉ាក់សាំងហើយមិនប្រាកដថាជោគជ័យនោះឡើយ បើប្រើវិធានការខុស។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរាតត្បាតជំងឺកូវីដ១៩ បាននាំឱ្យមានក្តីបារម្ភខ្លាំងចំពោះរាជរដ្ឋាភិបាល លើការខកខានសិក្សារៀនសូត្ររបស់សិស្ស។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ បានធ្វើឱ្យប្រព័ន្ធឌីជីថលក្នុងវិស័យអប់រំដើរមុនផែនការរហូតដល់ទៅ១០ឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំលុងពេលរាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបញ្ចេញថវិកាមួយខែ ៤០លានដុល្លារ ជួយចិញ្ចឹមប្រជាពលរដ្ឋប្រមាណ ៧០ម៉ឺនគ្រួសារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងកំលុងពេលកូវីដ១៩រាតត្បាត រាជរដ្ឋាភិបាលបញ្ចេញប្រាក់សន្សំអស់ជាង ២ពាន់លានដុល្លារ ដើម្បីបម្រើការងារប្រយុទ្ធប្រឆាំងកូវីដ១៩ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការយកឈ្នះលើជំងឺកូវីដ១៩ ធ្វើឱ្យកម្ពុជាអាចរៀបចំការប្រជុំអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយផ្ទាល់ ក្រោយខកខានរយៈពេលពីរឆ្នាំ។
* សម្តេចតេជោ ហ៊ុន សែន ចោទសួរថា ប្រធានាធិបតីអាមេរិករូបណាខ្លះសែលហ្វ៊ីពេលទស្សនៈកិច្ចនៅប្រទេសណាមួយ?
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសែលហ្វ៊ីរវាងប្រធានាធិបតីអាមេរិក និងពលរដ្ឋខ្មែរពេលចូលរួមប្រជុំអាស៊ាន ជាការបង្ហាញនូវទំនុកចិត្តលើសុវត្ថិភាពផ្នែកសន្តិសុខ និងជំងឺកូវីដ១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កំលុងពេលរាតត្បាតជំងឺកូវីដ១៩ ធ្វើឱ្យសមត្ថភាពរបស់គ្រូពេទ្យកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិឡើងវិញប្រមាណ ២លាននាក់ និងភ្ញៀវទេសចរក្នុងស្រុកប្រមាណ ១០លាននាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០២៣ ជាការបង្ហាញនូវដំណើរការដោយទៀងទាត់នៃដំណើរការប្រជាធិបតេយ្យ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពចាស់ទុំនយោបាយរបស់ប្រជាពលរដ្ឋខ្មែរ នឹងកាន់តែល្អប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលមិនដែលសួរកាន់បក្សណានោះទេ ពេលចុះជួយពលរដ្ឋរងគ្រោះទឹកជំនន់ ក៏ដូចជាការចាក់វ៉ាក់សាំង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ៥០០ជាតិទៀត ក៏មិនអាចផ្តួលត្រកូល «ហ៊ុន» បាននោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរមន្ត្រីខ្មែរគ្រប់រូប ដែលបានប្រឹងប្រែងសម្របសម្រួលលើកិច្ចប្រជុំអាស៊ាន។ ទោះបីបញ្ហាស្មុគស្មាញច្រើន តែទីបំផុតឯកសាចំនួន១០១ ត្រូវបានចេញទាំងអស់។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរចំពោះការរក្សាសន្តិសុខ ក្នុងពេលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយមិនមានបាតុភាពណាមួយកើតឡើង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហារបស់មីយ៉ាន់ម៉ា ត្រូវការពេលវេលាយ៉ាងតិច ៥ឆ្នាំទៀត ដើម្បីដោះស្រាយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រេសិតពិសេសរបស់អាស៊ានឆ្នាំ២០២២ នឹងមិនអញ្ជើញទៅមីយ៉ាន់ម៉ាទៀតនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាកូវីដ១៩ មិនទាន់បញ្ចប់ទេ ហើយនៅតែធ្វើបន្តលើផ្នែកសុខាភិបាល និងអន្តរាគមន៍លើវិស័យសេដ្ឋកិច្ច។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានក្លាយទៅជាសង្គ្រាមរវាងរុស្ស៉ី និងអឺរ៉ុបហើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល មិនដំឡើងថ្លៃអគ្គិសនី ដើម្បីទប់ទល់ការខាតបង់នោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានណែនាំទៅក្រសួងពាណិជ្ជកម្ម មិនត្រូវឱ្យថ្លៃប្រេងឥន្ធនៈឡើងតាមទំនើងចិត្តនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេដ្ឋកិច្ចកម្ពុជា កំពុងជួបនឹងកម្លាំងសង្កត់ចំនួនពីរ គឺបញ្ហាកូវីដ១៩ និងអតិផរណា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល នឹងបន្តអន្តរាគមន៍ជួយពលរដ្ឋប្រមាណ៧០ម៉ឺនគ្រួសារ រងគ្រោះដោយសារកូវីដ១៩ និងជួយពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារទៀត ជួបការលំបាកដោយសារអតិផរណា និងគ្រោះទឹកជំនន់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ រាជរដ្ឋាភិបាល នឹងដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ និវត្តជន អតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់លោក ស៊ន តារា ឱ្យល្មមបញ្ឈប់ការវិភាគបែបខុសឆ្គងរបស់ខ្លួន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បក្សហ៊្វុនស៊ិនប៉ិចរលាយ ព្រោះប្រើក្មេងពាល ដូច កឹម សុខ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់អ្នកវិភាគថា កុំរំពឹងថា សម្តេចក្រឡាហោម ស ខេង ដណ្តើមអំណាចរបស់សម្តេច។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកវិភាគក្រៅស្រុកថា បើល្ងង់ កុំតាំងខ្លួនធ្វើជាអ្នកចេះ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាការសោកស្តាយ ដែលបក្សប្រឆាំងនៅស្រុកខ្មែរអន់ពេក។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នឹងមានការសាងសង់ស្ពានមួយទៀតភ្ជាប់ទៅល្វាឯម ដើម្បីភ្ជាប់ជាមួយផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេមេគង្គនៅខេត្តក្រចេះ អាចនឹងធ្វើនៅថ្ងៃទី២ ឬ៦ ខែមករា។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានភ្ជាប់ល្វាឯមនេះ ក្រុមហ៊ុនចង់សង់ហើយយកលុយ តែសម្តេចជំទាស់ ហើយបញ្ចេញលុយ ២០០លានដុល្លារសង់ស្ពាននេះតែម្តង។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបើកផ្លូវឱ្យខ្មែរនៅក្រៅប្រទេសពូកែផ្នែកកីឡា ឱ្យចូលរួមប្រកួតស៊ីហ្គេមតំណាងជាតិ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងពាល កឹម សុខ កែមិនឡើងទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សារជាតិរបស់មនុស្សខ្លះកែបាន តែមនុស្សខ្លះកែមិនបាននោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសមួយមិនអាចល្អឥតខ្ចោះនោះទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាល្លឺម៉ង់ ចាប់អ្នកប៉ុនប៉ងធ្វើរដ្ឋប្រហារមិនខុស ដូច្នេះកម្ពុជា ចាប់មនុស្សដែលចង់ចាប់សម្តេច ក៏មិនមានអ្វីខុសនោះដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនមានប្រជាធិបតេយ្យ ត្រូវមានសុខសន្តិភាពជាមុនសិន។ តើនរណាទៅបោះឆ្នោតនៅប្រទេសអ៊ុយក្រែន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកដែលបន់ស្រន់ឱ្យកម្ពុជាងាប់ គឺស្មើនឹងបន់ឱ្យក្រុមគ្រួសារខ្លួនស្លាប់ផងដែរ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដំណើរសម្តេចទៅអឺរ៉ុប គ្មានការចរចាសម្របសម្រួលផ្នែកនយោបាយណាមួយ ដើម្បីដោះដូរនឹងអនុគ្រោះពន្ធនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានប្រាប់ប្រជាពលរដ្ឋខ្មែរថា ត្រូវជឿនលើនរណាដែលអាចជួយខ្លួនបាន ហេតុអ្វីត្រូវជឿលើមនុស្សជួយតែខ្លួនឯងមិនបានផងហ្នឹង?
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចុងឆ្នាំ២០២២នេះ មានការងារយ៉ាងច្រើន ដែលតម្រូវឱ្យធ្វើដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន នៅតែទន្ទឹងរង់ចាំមើលនៅថ្ងៃទី១៤ ខែធ្នូ ចំនួនអ្នកធ្វើបាតុកម្មប្រឆាំងសម្តេចនៅបារាំង តើមានប៉ុន្មាននាក់?
* សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ វត្តមានរបស់សម្តេចនៅបារាំង គឺតាមវាយខ្មាំងដល់ផ្ទះ។
* សម្តេចតេជោ ហ៊ុន សែន សួរទៅជនក្បត់ជាតិ៣ជំនាន់នៅបារាំងថា ធ្លាប់ចូលវិមានអេលីហ្សេ ដូចសម្តេចដែរទេ?
* សម្តេចតេជោ បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ០០៖៥០នាទី ម៉ោងនៅកម្ពុជា ត្រូវនឹងម៉ោង ៦៖៥០នាទីល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។ (Fresh News)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។