ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា បានស្ដាប់បទបង្ហាញអំពីការផលិតជីសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មគ្មានកាកសំណល់ (Zero Waste Agriculture Technology) ពីសំណាក់អ្នកបច្ចេកទេសជំនាញមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃសុក្រ ទី១៦ ខែធ្នូ  ឆ្នាំ២០២២នេះ ឯកឧត្តម ឌិត ទីណា រដ្ធមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្ដាប់បទបង្ហាញអំពីការផលិតជីសរីរាង្គដោយប្រើប្រាស់បច្ចេកវិទ្យាផលិតកម្មគ្មានកាកសំណល់ (Zero Waste Agriculture Technology) ពីសំណាក់អ្នកបច្ចេកទេសជំនាញមកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម។

Zero Waste Agriculture (ZWA) ជាការបំប្លែងកាកសំណល់កសិកម្ម ទៅជាជីកសិកម្ម និងចំណីគុណភាពសម្រាប់សត្វ។ កន្លងមក សាកលវិទ្យាល័យភូមិន្ទកសិកម្មធ្លាប់អនុវត្តបច្ចេកវិទ្យានេះជាមួយក្រុមហ៊ុនចម្ការស្វាយ ដោយយកកាកសំណល់សម្បកស្វាយបំប្លែងទៅជាចំណីដែលមានសារធាតុចិញ្ចឹមច្រើនសម្រាប់សត្វគោ។

ឯកឧត្តមរដ្ធមន្ដ្រីក្រសួងកសិងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងគាំទ្រតាមគ្រប់មធ្យោបាយ ដើម្បីឱ្យ ZWA អាចពង្រីកខ្លួនបានទូលំទូលាយក្នុងវិស័យកសិកម្មនៅកម្ពុជា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។