ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្ត ចុះបង្ក្រាបករណីលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅឃុំស្វាយទាប!

(កំពង់ចាម) ៖នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកចំការលើ សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលស្វាយទាប បានចុះបង្ក្រាបករណីលួចលេងល្បែងសុីសងដោយខុសច្បាប់ (ប្រជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចចំការកៅស៊ូ ខាងត្បូងភូមិ វាលរីលិច ឃុំស្វាយទាប។

ជាលទ្ធផលកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាងមួយចំនួន

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកចំការលើ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។