ព័ត៌មានអន្តរជាតិ

អាជ្ញាធរថៃកំពុងស្វែងរកកងម៉ារីន ៣១នាក់ ដែលបាត់ខ្លួន បន្ទាប់​ពី​លិចនាវាចំបាំង!

ប្រទេសថៃ៖កាលពីថ្ងៃចន្ទទី១៩ធ្នូ ឆ្នាំ២០២២ កងទ័ពជើងទឹកប្រទេសថៃ បានដាក់ពង្រាយនាវាចម្បាំង និងឧទ្ធម្ភាគចក្រ (ទី១៩​ ខែធ្នូ) ដើម្បីកំណត់ទីតាំងនិងស្វែងរកទាហានម៉ារីន ចំនួន៣១ នាក់ដែលកំពុងបាបាត់ខ្លួន​បន្ទាប់ពីនាវា​ចម្បាំង​មួយគ្រឿងបានលិចកាលពីយប់ថ្ងៃអាទិត្យ ក្នុងឈូងសមុទ្រថៃ។

មុនពេលលិចនាវានេះកំពុងល្បាតចម្ងាយប្រហែលជាង៣០គីឡូម៉ែត្រពីសមុទ្រពីស្រុក Bang Saphan ខេត្ត PrachuapKhiriKhan។វាត្រូវបានវាយប្រហារដោយរលកខ្ពស់កំឡុងពេលព្យុះ​បណ្តាលអោយទឹកសមុទ្រ​ហូរចូលទៅក្នុងកប៉ាល់។

ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបានចាប់ផ្តើមកាលពីយប់ថ្ងៃអាទិត្យនៅវេលាម៉ោង ៨ និង ៤០ នាទីយប់ ម៉ោងក្នុងស្រុក ។ទោះបីជាយ៉ាងណា វាមិនអាចធ្វើប្រតិបត្តិការស្វែងរកបានទេ ដោយសារខ្យល់បក់ និង​ទឹក​រលកខ្លាំង។

របាយការណ៍ស្តីពីប្រតិបត្តិការជួយសង្គ្រោះដែលចេញដោយកងទ័ពជើងទឹកកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃចន្ទនេះ​បាននិយាយថានាវិក ៧៨នាក់ក្នុងចំណោម ១០៦នាក់នៅលើនាវានោះត្រូវបានជួយសង្គ្រោះ​នាំយកទៅកាន់​កំពង់​ផែ Bang Saphan ក្នុងខេត្ត Prachuap Khiri Khan ។ ពួកគេបីនាក់បានរងរបួសធ្ងន់។

ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទៀត កងទ័ពជើងទឹក និងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបាន​ផ្តល់ចំ​នួន​ត្រឹម ៧៥នាក់ក្នុងចំណោម១០៦នាក់ហើយក្នុងនោះ ៣១នាក់នៅតែបាត់ខ្លួនគិតត្រឹមថ្ងៃត្រង់។កិច្ចខិតខំប្រឹង​ប្រែង​ស្វែងរកនិងជួយសង្គ្រោះនៅតែដំណើរការ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។