ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញទទួលអំណោយពីសប្បុរសជន នូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ

(កំំពង់ចាម)  ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២២ នេះ អញ្ជើញទទួលអំណោយពីសប្បុរសជន នូវរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿង សម្រាប់ប្រើប្រាស់នៅមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ។

សូមបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងនោះ ម៉ាក HYUNDAI STAREX AMBULANCE មកពីប្រទេសកូរ៉េខាងត្បូង ជាអំណោយរបស់លោកមេបញ្ជាការកងពល ង ៧០ ផ្ដល់ជូនមករដ្ឋបាលខេត្តកំពង់ចាម ដើម្បីប្រើប្រាស់លើវិស័យសុខាភិបាល។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក មេបញ្ជាការកងពល ង ៧០ ដែលបានឧបត្ថម្ភរថយន្តសង្គ្រោះបន្ទាន់ ចំនួន ១ គ្រឿង ដល់រដ្ឋបាលខេត្តកំពង់ចាម និងសូមគោរពជូនពរ លោកមេបញ្ជាការ ព្រមទាំងសហការី ជួបប្រទះនូវពុទ្ធពរ ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។