ព័ត៌មានជាតិ

កម្មករជីរ៉ែបានស្លាប់ក្នុងថ្ងៃតែ០១ ដោយសាខុសបច្ចេកទេស!

(ព្រះវិហារ) ៖ កម្មករជីករុករករ៉ែចំនួន០៣នាក់បានស្លាប់
ក្នុងថ្ងៃតែ០១ ដោយសាខុសបច្ចេកទេសនឹងស្លាប់
ដោយសាខ្យល់គរ នៅចំនុចតំបន់ភ្នំអន្លុង ភូមិរំដេង
ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខណៈកម្មករ
រ៉ែទាំងរ៉ែទាំង០៣នាក់កំពង់ជីកករកាយរុករ៉ែមាសដោយខុសច្បាប់ នៅតំបន់ខាងលើ ។

ជនរងគ្រោះទី០១ មានឈ្មោះ ទាវ បុរី ភេទប្រុស អា
យុ៣៧ ឆ្នាំ មុខរបរកម្មកររ៉ែមាស ជនរងគ្រោះទី០២
មានឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ35 ឆ្នាំ
ជនរងគ្រោះទាំង០២ មានទីលំនៅភូមិត្រពាំងទឹម ឃុំ
រមទម ស្រុករវៀង ខេត្តព្រះវិហារ ស្លាប់ដោយសា
ខ្សែភ្លើងឆក់ សុីឈ្នួលជីករ៉ែមាសអោយថៅកែ ឈ្មោះ ធី គន្ឋា ។

ជនរងគ្រោះទី០៣ មានឈ្មោះ ប៉ែន ស្រេង អាយុ
៥៣ ឆ្នាំ ភេទប្រុស មានទីលំនៅ ភូមិខ្សាច់ទុក ឃុំ
ជ្រោយបន្ទាយ ស្រុកព្រែប្រសព ខេត្តក្រចេះ
បានស្លាប់ដោយសាខ្យល់គរ តែប្រជាជនប្រាប់
ថាស្លាប់ដោយសាខ្សែភ្លើងឆក់ ជាកម្មកររ៉ែថៅកែ
ឈ្មោះឆយ ។

យោងតាមការបញ្ជាក់របស់ឈ្មោះ ជឹម សុផល ជា
សមាជឹកក្រុមព្រឹក្សា ឃុំរមទម នឹងត្រូវជាបងថ្លៃសពឈ្មោះទាវ បុរី បានអោយដឹងថា ប្អូនថ្លៃរបស់
ខ្លួន បានទៅសុីឈ្នួលជីករ៉ែមាស អោយថៅកែ
ឈ្មោះ ធី គន្ឋា បានស្លាប់ភ្លាមៗក្នុងរណ្តៅជីកមាស បន្ទាប់ពីត្រូវខ្សែភ្លើងឆក់ លោក ជឹម សុផល
បានសំណូមពរ ទៅអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ខេត្តជួ
យមាមវិធានការទប់ស្កាត់ការជីកមាសបែបអនាធឹបតេយ្យ នឹងសុំអោយថៅកែមាសឈ្មោះ ធី គន្ឋា ទទួលខុសត្រូវនៅចំពោះមុខច្បាប់ ។

លោក ហោ ប៊ុន ហ៊ួរ អភិបាលស្រុករវៀង បានដឹកនាំក្រុមការងារស្រុក យកគ្រឿងឧបភោគបរិភោ
កនឹងបច្ចយ័យកទៅចូលបុណ្យសព លោក ហោ
ប៊ុនហ៊ួ បានអោយដឹងថា ករណីស្លាប់ជនរងគ្រោះ
ទាំង០២នាក់ មិនទាន់ដឹងថាស្លាប់ដោយសាអ្វីទេ រង់
ចាំក្រុមចម្រុះខេត្តក្នុងនោះមានស្ថាបន័អយ្យការ
អមសាលាដំបូងខេត្ត ចុះមកតាមដានស៉ើបអង្កេត
នឹងធ្វើកោសល្យវិច្ចយ័ ដើម្បីអោយប្រកដថាស្លាប់
ដោយសាអ្វី ជាមួយគ្នានោះផងដែរ លោក ហោ
ប៊ុនហ៊ួ បានប្តេជ្ញាថា នឹងបង្ក្រាបអោយអស់ការជីក
មាសបែបអនាធឹបតេយ្យ មិនទុកអោយសល់លើយ ។

មហាជននៅក្នុងស្រុករវៀង តែងតែបានរិះគន់
ឥតសំចៃមាត់ទៅមន្ទីរជំនាញ អាជ្ញាធរដែនដី នឹង
សម្តកិច្ចថា បណ្តែតបណ្តោយអោយកើតរឿងជីក
មាសអនាធឹបតេយ្យ ចុះមកម្តងមិនដែលឃើញ
បង្ក្រាបបានស្អីជាដុំកំភួន ដោយសាបក្សពួកពុករលួយ ប្រជាពលរដ្ឋរិះគន់បែបនេះ ដោយសា
ថា អាជ្ញាធរ សមត្ថកិច្ចនឹងមន្ទីរជំនាញ អោយថៅ
កែជីកមាសធ្វើបានទាល់តែថៅកែនោះជាខ្សែស្រ
ឡាយឬមានលុយសូកប៉ាន់ ទើបប្រកបរបរជីកមាសប្រព្រិតទៅបានស្រួល បើគ្មានបក្សពួកៗគ្មាន
លុយមិនអាចធ្វើបានលើយ ។

លោក ស៊ន់ ចន្ទរក្សា ប្រធានមន្ទីររ៉ែនឹងថាមពល
បានអោយដឹងថា កន្លងមកមន្ទីរជំនាញ ធ្លាប់ចុះ
ទៅអប់រំធ្វើកិច្ចសន្យា អោយបញ្ឈប់ការជីកករកាយរុករករ៉ែមាសដោយខុសច្បាប់ តែពួកគាត់
ឈប់បានតែជំនាញចុះទៅដល់ ពេលជំនាញដក
ពួកគាត់លួចធ្វើដរដែល ការបង្ក្រាបបទល្មើសធន
ធានធម្មជាតិរ៉ែមាសដូចវែកចកអញ្ជឹងដែរ ។

ដោតលោក ឆេង ភារះ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។