ព័ត៌មានជាតិ

ក្រសួងអប់រំ ៖ បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា៧២.៣៣ភាគរយ នៃចំនួនបេក្ខជនមកត្រឡង!

(ភ្នំពេញ) ៖ក្រសួងអប់រំ យុវជន និងកីឡា សូមជម្រាបជូន សាធារណជន មេត្តាជ្រាបថា៖ ការប្រកាសលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្តាល និងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ សម្រាប់ខេត្តដទៃទៀត។

យោងតាមសេចក្តីប្រកាសបានឲ្យដឹងថា ជាលទ្ធផល បេក្ខជនប្រឡងជាប់សរុប ៩០៩៥០នាក់ ត្រូវជា៧២.៣៣ភាគរយ នៃចំនួនបេក្ខជនមកត្រឡង។ បេក្ខជនជាប់និទ្ទេស A ចំនួន១០៤៩នាក់, និទ្ទេស B ចំនួន ៧២៣២នាក់, និទ្ទេស C ចំនួន ១៩០៥៣នាក់, និទ្ទេស D ចំនួន ៣១១៦៦នាក់ និងនិទ្ទេស E ចំនួន ៣២៤៥០នាក់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។