ព័ត៌មានជាតិ

ល្បែងសុីសងបញ្ជល់មាន់ដ៍ធំ ក្នុងកាសុីណូច្រកដា(ហៅដូង៧ដើម)កំពុងឥទ្ធិយ៉ាងខ្លាំង! អាជ្ញាធរខេត្តមិនបង្ក្រាបហ៊ាន!

(ត្បូងឃ្មុំ) #ប្រភព​ថ្មីៗ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នកញៀន​ល្បែង​បាន​បង្ហើប​ឲ្យដឹងថា​ ៖​នៅ​ភូមិ​ដា ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ មាន ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ នៅ​ច្រក​ដា ហៅ​ច្រក​ដូង​៧​ដើម បើកដៃ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​បញ្ជល់មាន់ អាប៉ោង បៀ យូគី និង​ល្បែង​ផ្សេងៗ​ទៀត​យ៉ាង​ពេញទំហឹង​។

​ប្រភព​បានឲ្យដឹង​ទៀត​ថា​រយៈពេល​១​ខែ​ចុងក្រោយ​នេះ មាន​ពលរដ្ឋ​ខ្មែរ​មក​ពី​គ្រប់ទិសទី​សម្រុកចូល​លេងល្បែង​ក្នុង​កាស៊ីណូ របស់​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា កាន់តែ​ច្រើនឡើងៗ ព្រោះ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ថ្នាក់ឃុំ ថ្នាក់ស្រុក មិន​ហ៊ាន​ទៅ​ក្បែរ​កាស៊ីណូ​នោះទេ​។ រីឯ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បណ្ដោយ​ឲ្យឈ្មោះ លឹម និង​ឈ្មោះ វ៉ា ប្រព្រឹត្ត​បំពាន​ច្បាប់​តាម​អំពើ​ចិត្ត​។​

​ប្រភព​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹង​ទៀតថា មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មេ​ល្បែងស៊ីសង​ប្រចាំ​កាស៊ីណូ​គ្មាន​ស្លាក​យីហោ (​ពីមុន​យីហោ​៦៩) មាន​ខ្នងបង្អែក​រឹងមាំ​ទើប​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​យ៉ាង​ពពាក់ពពូន​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យដឹងថា មាន​មន្ត្រី​ធំៗ​មួយចំនួន​ក្នុង​ខេត្ត​ត្បូងឃ្មុំ ទទួលបាន​ផលប្រយោជន៍​ពី​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ទើប​បុគ្គល​ទាំង​២​នាក់​នេះ​ហ៊ាន​ប្រព្រឹត្ត​បំពាន​ច្បាប់​យ៉ាង​កំរោល​។ ប្រសិនបើ​គ្មាន​ការឃុបឃិត​ជា​ប្រព័ន្ធ​ទេនោះ គឺ​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា មិន​ហ៊ាន​បើក​ឲ្យ​ពលរដ្ឋ​ខ្មែរ​ចូល​លេង​ល្បែង​ក្នុង​កាស៊ីណូ​របស់ខ្លួន​យ៉ាង​គគ្រឹកគគ្រេង​ឡើយ​។​

​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ បាន​អំពាវនាវ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្ដមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចាត់វិធានការ​ទប់ស្កាត់​ភាពមិនប្រក្រតី​ដែល​កើតមាន​នៅ​ក្នុង​កាស៊ីណូ​ច្រក​ដូង​៧​ដើម ជាបន្ទាន់​។​

​ដោយហេតុ​ថា​នៅពេលដែល​ល្បែងស៊ីសង​កើតឡើង​យ៉ាង​រាលដាល គឺ​នៅក្នុង​ទឹកដី​ឃុំ​ដា ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កើតមាន​អំពើ​ចោរកម្ម និង​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ភ័យខ្លាច​។ ប៉ុន្តែ​លោក ម៉ុន មា​គា ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោក ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ បែរជា​បណ្ដោយ​ឲ្យ​មេ​ល្បែងស៊ីសង​ឈ្មោះ លឹម និង​ឈ្មោះ វ៉ា ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​មិនមាន​វិធានការ​ទប់ស្កាត់​សោះ​៕​#​សហការី​

ល្បែសុីសងបញ្ជល់មាន់ដ៍ធំនៅក្នុងកាសុីណូច្រកដា(ដូង៧ដើម)កំពុងបើកដំណើរការយ៉ាងរលូន ហើយយ៉ាងសុខសាន្ត យ៉ាងសុខសប្បាយអាជ្ញាធរ ខេត្តត្បូងឃ្មុំ គាត់មើលអត់ឃើញ ឫក៍មិនហ៊ានបង្ក្រាប ឫក៍…..!


ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។