ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចបង្កើត”ស្រុក​ ក្រុងថ្មីមួយចំនួនតាមបណ្ដាខេត្ត

(ភ្នំពេញ) ៖ បើតាមអនុក្រឹតរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្រេចបង្កើតស្រុកមួយទៀត គឺ “ស្រុកអូរគ្រៀលសែនជ័យ” នៃខេត្តក្រចេះ ដោយកាត់យក៥ឃុំ ពីស្រុកសំបូរ។

ជាមួយគ្នានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ “ក្រុងសំពៅពូន” នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុងមួយទៀត គឺ”ក្រុងអរិយក្សត្រ” នៃខេត្តកណ្តាល ដោយកាត់បញ្ចូលឃុំចំនួន៦ នៅស្រុកខ្សាច់កណ្តាល និងឃុំចំនួន៥ នៅស្រុកល្វាឯម។

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតបំបែកស្រុកឧដុង្គ ជាពីរ គឺ ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ នៃខេត្តកំពង់ស្ពឺ៕

ខាងក្រោមនេះ​ជាអនុក្រឹតរាជរដ្ឋាភិបាល៖

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។