ព័ត៌មានជាតិ

ឯកឧត្តម សែម សុវណ្ណនី និងលោកជំទាវ ព្រមទាំងក្រុមការងារ បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ធចំនួន៤៧៥គ្រួសារ នៅឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង

សៀមរាប: នៅថ្ងៃទី១៨ខែតុលា ឆ្នាំ២០២០ ឯកឧត្តម សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយឃុំខ្នារសណ្តាយ លោកជំទាវ និងក្រុមការងារ បាននាំយកអំណោយ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចែកជូនប្រជាពលរដ្ឋ៤៧៥គ្រួសារ នៅឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលរងប៉ះពាល់ ដោយជំនន់ទឹកភ្លៀង។

ឯកឧត្តម សែម សុវណ្ណនី បានមានប្រសាសន៍ថា អរគុណសន្តិភាព
អរគុណ​ នយោបាយ​ ឈ្នះ​ ឈ្នះ
ដឹងគុណ​ ស្ថាបនិក​ មគ្គុទេសឯក​ និង​ប្រតិបត្តិករ​នយោបាយឈ្នះ​ ឈ្នះ​ ដែល នាំមកនូវសន្តិភាព​ និងឯកភាពជាតិពេញ លេញ។

ក្នុងការចុះពិនិត្យស្ថានភាពទឹកនេះផងដែរ​ ឯកឧត្តម សែម សុវណ្ណនី និងលោកជំទាវ​ បានជួបសួរសុខទុក្ខ​ និងចែកអំណោយដូចជា​ អង្ករ​ មី​ ទឹកសុទ្ធ ទឹកក្រូច មុង និងថវិកា សរុបថវិកាចំណាយទាំងអស់ជិតពីរមុឺនដុល្លារអាមេរិក ចែកជូនដល់គ្រួសារដែលរងគ្រោះ​ដោយសារជំនន់ទឹកភ្លៀង។

ក្នុងពេលនោះដែរ ឯកឧត្តម ក៏បានបញ្ជូនក្រុមការងារជំនាញ និងទូកអូប័រចំនួន៣ គ្រឿងទៅកាន់ ឃុំខ្នារសណ្តាយ​ ដើម្បីត្រៀមជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋយើងនៅតំបន់នោះផងដែរ ។

ឯកឧត្តម សែម សុវណ្ណនី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ជាពិសេសសត្វសាហាវ ដែលអាចកើតឡើងជាយថាហេតុ ព្រមទាំងចូលរួមសហការ និងផ្តល់ព័ត៌មានជូនដល់អាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីជួយអន្តរាគមន៍បានទាន់ពេលវេលា៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។