ព័ត៌មានជាតិ

រាជរដ្ឋាភិបាលចេញអនុក្រឹត្យ តែងតាំងអគ្គនាយករង និងផ្លាស់ប្ដូរប្រធាននាយកដ្ឋាន៣រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

(ភ្នំពេញ) ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរសម្រួលភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៤រូប នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍។

សូមបញ្ជាក់ថា, ក្នុងអនុក្រឹត្យ បានបញ្ជាក់ថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលត្រូវបានកែសម្រួល និងផ្ទេរភារកិច្ចនោះរួមមាន៖

-ទី១៖ ឧត្តមសេនីយ៍ឯក ឌឹម រ៉ា ពីប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ត ទៅជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍

-ទី២៖ ឧត្តមសេនីយ៍ឯក យូ សារុំ ពីប្រធាននាយកដ្ឋានជនភៀសខ្លួន ទៅជាប្រធាននាយកដ្ឋានជនបរទេសអន្ដោប្រវេសន្ត

-ទី៣៖ ឧត្តមសេនីយ៍ឯក កែម សារិន ពីប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី ទៅជាប្រធាននាយកដ្ឋានជនភៀសខ្លួន

-ទី៤៖ ឧត្តមសេនីយ៍ទោ ទាង សុឃាង ពីអនុប្រធាននាយកដ្ឋានជនបរទេសមិនមែនអន្ដោប្រវេសន្ត និងបច្ចេកវិទ្យា ទៅជាប្រធាននាយកដ្ឋានស៉ើបអង្កេត និងអនុវត្តនីតិវិធី។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែង ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។