ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ ផលិតផលកសិកម្មឱ្យតែមានគុណភាព មានស្តង់ដា អាចនាំចេញទៅកាន់ទីផ្សារចិនបាន

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កាលពីពេលមុន ប្រទេសចិន បានបញ្ជាទិញទំនិញពីប្រទេសកម្ពុជា តាមរយៈប្រទេសនានា ខុសពីពេលនេះ កម្ពុជា បាននាំទំនិញទៅកាន់ប្រទេសចិន ដោយផ្ទាល់ ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋាន កែលំអរផ្លូវជាតិលេខ៤១ ភ្ជាប់ពីខេត្តកំពង់ស្ពឺ ទៅខេត្តកំពត។

សម្តេចតេជោ ហ៊ុន សែន ថ្លែងបន្តថា ប្រទេសចិន មានប្រជាជនសរុបចំនួន ១៤០០លាននាក់ ដូច្នេះសេចក្តីត្រូវការនៃការប្រើប្រាស់ហូបចុកគឺមានច្រើនណាស់ ទើប
ទីផ្សារចិនជាទីផ្សារធំដែលអាចធ្វើឱ្យកម្ពុជា ផ្គត់ផ្គងផលិតផលកសិកម្មអាចនាំចេញទៅកាន់ប្រទេសចិនផ្ទាល់បាន ដោយគ្រាន់តែម្ចាស់ផលិតកម្មទាំងអស់ ត្រូវខិតខំផលិតឱ្យបានត្រឹមត្រូវ មានគុណភាព និងតាមស្តង់ដា ទៅកាន់ទីផ្សារប្រទេសចិន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។