ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ក្រោមម្លប់សន្តិភាព ទើបរាជរដ្ឋាភិបាលអាចសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន

(ភ្នំពេញ) ៖នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល២៤ឆ្នាំដែលនយោបាយឈ្នះឈ្នះ បានបញ្ចប់សង្រ្គាមទាំងស្រុងនៅកម្ពុជា និងបាននាំមកនូវសុខសន្តិភាពពេញលេញ និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្រ្តជូនប្រជាជាតិទាំងមូល។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ក្រោមម្លប់នៃសន្តិភាព សមិទ្ធផលថ្មីៗ ជាច្រើនរបស់រាជរដ្ឋាភិបាលបានសម្រេច រួមមាន៖ ១-ធានាស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សង្គម នាំមកនូវការអភិវឌ្ឍន៍ ពិសេសក្នុងដំណាក់កាលជំងឺកូវីដ-១៩ ២-ជោគជ័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ៣-ជោគជ័យនៃការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ៤-ជោគជ័យនៃការរៀបចំមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក ៥-សម្រេចបាននូវការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ៦-ការវិនិយោគផ្ទាល់ពីបរទេសសម្រាប់គម្រោងធំៗសំខាន់ៗជាច្រើននៅទូទាំងប្រទេស៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។