ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ជម្លោះដីធ្លីចាប់ផ្តើមកើនឡើងនៅពេលប្រទេសមានសន្តិភាព

(ភ្នំពេញ) ៖នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្លោះដីធ្លី ចាប់ផ្តើមកើនឡើងនៅពេលប្រទេសមានសន្តិភាព ដែលធ្វើឱ្យដីឡើងថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីកម្ពុជាបញ្ចប់សង្រ្គាម ដូរមកវិញនូវវត្តមានសន្តិភាព ដីនៅកន្លែងណាក៏ឡើងថ្លៃដែរ ដែលខុសពីអតីតកាល នៅពេលដែលប្រទេសយើងមានសង្រ្គាម ប្រជាជនត្រូវបង្ខំចិត្តបោះបង់ចោលដីធ្លីរបស់ខ្លួន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។