ព័ត៌មានជាតិ

ក្រុម​ជំនាញ​លួច​គោក្របី​តាម​ភូមិ ​ម្ចាស់​ឃើញ​ទាន់​ស្រែក​ ដក​កាំ​ភ្លើ​ង ​បាញ់ ចុងក្រោយត្រូវសមត្ថកិច្ចបង្ក្រាប បញ្ជូនទៅតុលាការ!

(សៀមរាប) ៖ កម្លាំង​អធិការ​នគរបាល​ស្រុក​សូទ្រនិគម បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​ចោរ ប្លន់​ជំនាញ​ខាង​លួច​គោ ក្របី តាម​ភូមិ ឃុំ ស្រុក ហើយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ និង​រត់គេច​ខ្លួន​បាត់​ម្នាក់ ពាក់ព័ន្ធ​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​០១​និង​៣០​នាទី​រំលង​អធ្រាត្រ នៅ​ចំណុច​គោក​ចំរេះ ស្ថិត​ក្នុងភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​យើង​ឃាត់ខ្លួន​បាន​ម្នាក់​នោះ​មានឈ្មោះ សុខ ករុណា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ទីកន្លែង​កំណើត និង​អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​តា​វ៉ូង ឃុំ​ទៀន​អង្កាំ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​។ ជនសង្ស័យ​រូប​នេះ​ពាក់ព័ន្ធ​ករណី​ក្រោម​បទល្មើស​៣​ចំណុច រួម​មាន ៖ បទ​ឃា​.​ត​កម្ម (​ប៉ុនប៉ង​មនុស្ស​ឃា​.​ត​ដោយ​ប្រើប្រាស់​កាំ​ភ្លើ​.​ង​ខ្លី K59) និង​បទ​កាន់កា​.​ប់ ឬ​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាតិ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ដោយ​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​មានឈ្មោះ ខន ឃាន ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​កសិករ អាសយដ្ឋាន​បច្ចុប្បន្ន​នៅ​ភូមិ​ប្រ​វ៉ាល ឃុំ​តា​យ៉ែ​ក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

យោង​តាម​ការ​បំភ្លឺ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ឱ្យ​សមត្ថកិច្ច​ដឹង​ថា ខ្លួន​សព្វថ្ងៃ​មាន​ក្របី​ចំនួន​០៩​ក្បាល ហើយ​រៀង​រាល់​យប់​ខ្លួន​តែង​ចង​ក្របី​ចំនួន​០៤​ក្បាល​នៅ​ក្នុង​របង​ក្រោយ​ផ្ទះ​ចម្ងាយ​ប្រហែល​៣០​ម៉ែត្រ និង​០៥​ក្បាល​ទៀត​ចង​ក្រៅរបង​។ លុះដល់​ថ្ងៃ​ទី​២៥ ខែធ្នូ ឆ្នាំ​២០២២ នៅ​ពេល​ល្ងាច ខ្លួន​បាន​យក​ក្របី​ទៅ​ចង​នៅ​ក្រោល​របង​ក្រោយ​ផ្ទះ​ដូច​សព្វដង ស្រាប់តែ​ដល់​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ ឈ្មោះ គា ហេង ភេទ​ប្រុស អាយុ​ជាង​៥០​ឆ្នាំ នៅ​ចំណុច​ចំរេះ បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ឃើញ​មាន​ម៉ូតូ​០១​គ្រឿង ដូច​ជា​មានការ​សង្ស័យ​ជិះ​ទៅ​ខាងត្បូង​ហើយ​។
ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ខ្លួន​ក៏​បាន​ស្ទុះ​ក្រោក រួច​យក​ពិល​ដើរទៅ​មើល​ក្របី​នៅ​ក្រោល ក្រោយ​ផ្ទះ ក៏​ឃើញ​ក្របី​នៅ​ទាំងអស់ រួចខ្លួន​ក៏​ដើរ​ត្រឡប់​មក​វិញ​ដល់​មុខ​ផ្ទះ ស្រាប់តែ​ឮ​សម្លេង​ម៉ូតូ​ជិះ​មក​ពី​ខាងជើង​ហួស​ផ្ទះ​ខ្លួន​ទៅ​ត្បូង​បាន​ប្រហែល​១០០​ម៉ែត្រ ទើប​ឈប់​។ ពេល​នោះ ខ្លួន​លបមើល ក៏​ឃើញ​ពួក​ជនសង្ស័យ​ជិះ​គ្នា​០២​នាក់ ហើយ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ​ដើរ​សំដៅ​មក​ផ្ទះ​ខ្លួន និង​​ម្នាក់​ទៀត​ជិះ​ម៉ូតូ​បក​មក​វិញ​ហួស​ផ្ទះ​ខ្លួន​បន្តិច​ក៏​ឈប់ រួច​ចុះ​ដើរមក​ផ្ទះ​ខ្លួន​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​នោះ ជនសង្ស័យ​ម្នាក់​បាន​ដើរ​ចូល​ក្នុង​បរិវេណ​ផ្ទះ​ខ្លួន​ទៅ​ខាងក្រោយ​តម្រង់​ទៅ​កន្លែង​ចង​ក្របី​។ ភ្លាម​ៗ​នោះ ខ្លួន​ក៏​ស្រែ​កថា «​ចោរ​ៗ» ចំណែក​ជនសង្ស័យ​ក៏​បាន​ចុច​ពិល​រួច​ដើរ​តម្រង់​មក​រក​ខ្លួន ហើយ​ស្រែ​កថា «​ហ្អែ​ង​ចង់​ងា​.​ប់?​» បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ដក​កាំ​ភ្លើ​.​ង​ខ្លី​ចេញពី​ក្នុង​ហោប៉ៅ​អាវ​បាញ់​មក​រក​ខ្លួន​ចំនួន​០១​គ្រាប់​តែ​មិន​ត្រូវ​។ ភ្លាម​ៗ​នោះ​ដែរ ប្អូនថ្លៃ​របស់​ខ្លួន​ឈ្មោះ ពៅ ភេទ​ប្រុស បាន​ដើរ​ចូល​មក​ជួយ​ក៏​ឃើញ ជនសង្ស័យ​ក៏​ស្រែក​ទៀត​ថា «​បើ​អាណា​ចង់​ងា​.​ប់​ចូល​មក​» រួច​ជនសង្ស័យ​ក៏​បាញ់​ថែម​០១​គ្រា​.​ប់​ទៀត​តម្រង់​មក​ប្អូនថ្លៃ​ខ្លួន តែ​មិន​ត្រូវ​ដដែល​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​បាញ់​រួច​ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​បងប្អូន​ញាតិ​មិត្ត​ជិតខាង​ស្ទុះស្ទា​មក​ជួយ​អន្តរាគមន៍ រហូត​ប្រវា​.​យ​ប្រតប់​ធ្វើ​ឱ្យ​ជនសង្ស័យ​ភ័យ​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​។ គ្រានោះ​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល នៅ​សល់​តែ​ម្នាក់​ទៀត​ដែល​មាន​កាំ​ភ្លើ​.​ង​ខ្លី​បាន​រត់​កាត់​វាលស្រែ និង​ទម្លាក់​កាំ​ភ្លើ​.​ង​ខ្លី​ចោល​តាម​ផ្លូវ តែ​ពេល​នោះ​បាន​បងប្អូន​ប្រជាពលរដ្ឋ និង​ប្រជា​ការពារ សហការ​ជាមួយ​សមត្ថកិច្ច​តាម​រក រហូត​ចាប់ខ្លួន​ជនសង្ស័យ​បាន ហើយ​នាំ​ខ្លួន​យក​ទៅ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​។

បើ​តាម​ចម្លើយ​សារភាព​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ដោយ​មាន​បំណង​ចង់​កាច់​សោរ​.​ក​លួច​ម៉ូតូ និង​លួច​ក្របី​មែន តែ​ដោយ​សារ​ម្ចាស់ផ្ទះ​ភ្ញាក់​ទាន់ ក៏​សម្រេចចិត្ត​បាញ់​ស​ម្លា​.​ប់​តែ​ម្ដង​។ ក្រោយ​ពី​សួរ​ចម្លើយ​រួច សមត្ថកិច្ច​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន និង​វត្ថុ​តាង ទៅ​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ហើយ​បញ្ជូន​បន្ត​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​។

ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ កម្លាំង​យើង​បាន​ដកហូត​វត្ថុ​តាង​រួម​មាន ៖ កាំ​ភ្លើ​.​ង​ខ្លី​ម៉ាក K59 ចំនួន​០១​ដើម និង​គ្រា​.​ប់​ចំនួន​០៤​គ្រាប់​។ ឧបករណ៍​សម្រាប់​កាច់​សោ​ម៉ូតូ​មាន ៖ ទុល​ឡឺ​វិ​ស​ចំនួន​០១​ដើម​, កូនសោ​ខ្សៀរ​លេខ​៨ ចំនួន​០១​ដើម​, សោ​កាច់​រលា​ម៉ូតូ​ចំនួន​០៣​ដើម​, ម្ជុលខ្ទាស់​ចំនួន​០២ គ្រាប់​ឆក់​ចំនួន​១៨​គ្រាប់​, ក្រ​វ៉ា​សម្រាប់​ឆ្កឹះ​គ្រាប់​សោ​ចំនួន​០៩​ដើម​, កូនសោ​ម៉ូតូ​ចំនួន​០២​គ្រាប់ និង​ទូរស័ព្ទ​ម៉ាក NOKIA (​ចុច​ពិល​) ពណ៌​ខ្មៅ ចំនួន​០១​គ្រឿង​ស៊ី​ម​២​។

គួរ​បញ្ជាក់​ថា ជនសង្ស័យ​ត្រូវ​បាន​ធ្វើតេស្ត​រក​សារធាតុ​ញៀ​.​ន ជា​លទ្ធផល​គឺ​អវិជ្ជមាន ចំណែក​ធ្វើតេស្ត​រក​ជំងឺ​កូ​វី​ដ​១៩ ជា​លទ្ធផល​គឺ​អវិជ្ជមាន​ដូច​គ្នា​។ ហើយ​ជនសង្ស័យ​ក៏​មាន​របួស​ក្បាល និង​ម្រាមដៃ​ឆ្វេង (​របួសស្រាល​) ផង​ដែរ ដោយសារ​តែ​មានការ​ប្រវា​.​យ​ប្រតប់​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ មុន​ពេល​សមត្ថកិច្ច​យើង​ទៅ​ដល់​។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​តុលាការ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ចំណេ​ក​វត្ថុ​តាង​រក្សា​ទុក​នៅ​ក្នុង​តុលាការខេត្ត​៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។