ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

កម្ពុជា យកឈ្នះប្រ៊ុយណេ ៥-១ ដើម្បីបន្ដក្ដីសង្ឃឹមប្រជែងកៅអីវគ្គបន្ដ ពានរង្វាន់ AFF Cup 2022

(ភ្នំពេញ) ៖ ក្រុមជម្រើសជាតិកម្ពុជា បានរក្សាជ័យជម្នះលើកទឹកដីរបស់ខ្លួន ដោយបានយកឈ្នះក្រុមជម្រើសជាតិប្រ៊ុយណេ ក្នុងលទ្ធផល ៥-១ ដើម្បីរក្សាក្ដីសង្ឃឹមឡើងវគ្គបន្ដ នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Mistubishi Electric Cup 2022 ។

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមគោព្រៃកម្ពុជា មាន ៦ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ ២ និងចាញ់ ១ ចាញ់ប្រៀបក្រុមជម្រើសជាតិថៃ និងឥណ្ឌូនេស៊ី ១ពិន្ទុ បន្ទាប់ពីក្រុមទាំងពីរនេះ បញ្ចប់ការប្រកួតដោយលទ្ធផលស្មើគ្នា ១-១ មុននេះបន្ដិច នៅទីក្រុងហ្សាកាតា ដែលធ្វើឲ្យថៃ និងឥណ្ឌូនេស៊ី មាន ៧ពិន្ទុក្នុងដៃស្មើគ្នា ។

យ៉ាងណាក្រុមកម្ពុជា នៅសល់ការប្រកួតដ៏សំខាន់ ១ប្រកួតទៀត ដោយត្រូវជួបក្រុមដំរីសឹកថៃ នាថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ខាងមុខ ដោយកម្ពុជា ត្រូវការឈ្នះដាច់ខាត ដើម្បីមានឱកាសឡើងទៅវគ្គបន្ដ នៃពានរង្វាន់ប្រចាំតំបន់អាស៊ីអាគ្នេយ៍មួយនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។