ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចចុះបង្ក្រា មុខសញ្ញាប្រើអំពើហិង្សា កាប់ជនរងគ្រោះនិងកំបិត!

(ពោធិ៍សាត់) ៖ លោកសេនីយ៍ទោ អ៊ុល ហៃ អធិការនគរបាលស្រុកតាលោសែនជ័យ
សូមគោរពអនុញ្ញាតរាយការណ៍ជូន
ឯកឧត្តម ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តពោធិ៍សាត់(ដ៏ខ្ពង់ខ្ពស់)

A. នៅថ្ងៃទី ០៦ខែ ០១ឆ្នាំ ២០២៣វេលាម៉ោង ១១និង ១៧នាទីកម្លាំងប៉ុស្តិ៍ តាលោបានទទួលពត៍មាន០១លើកពីឈ្មោះប៉ែន ឌីសមាជិកភូមិទួលថ្ម ឃុំតាលោបានរាយការណ៍តាមរយៈទូរសព្ទ ថាមានមុខសញ្ញាប្រើអំពើហិង្សា កាប់ជនរងគ្រោះនិងកំបិត ផ្គាក់កាលពីយប់ ថ្ងៃទី ០៤ខែ០១ឆ្នាំ២០២៣វេលាម៉ោង២៣និង១៥នាទីត្រង់ចំណុច កំប៉ាងលើ ស្ថិតក្នុងភូមិតាលោ ឃុំតាលោ(កម្មវិធីការ) កាប់ទៅលើជនរងគ្រោះឈ្មោះ ជន ដាលីន ភេទប្រុសអាយុប្រហែល២៣ឆ្នាំ រស់នៅភូមិទួលថ្មឃុំតាលោ បណ្ដាលឲ្យរងរបួសដៃឆ្វេង ក្រោយពីទទួល ព័ត៌មានរួច កម្លាំងប៉ុស្តិ៍តាលោ ចំនួន០៣នាក់ សហការណ៍ជាមួយកម្លាំងប្រជាការពាចំនួន០៣នាក់ដឹកនាំដោយលោក អ/ឯក សុង សេរីវុធ ឋានៈនាយរងប៉ុស្តិ៍តាលោ បានចុះទៅដល់ផ្ទះជនសង្ស័យឈ្មោះ ដា វ៉ាត់ហៅ វ៉ាភេទ ប្រុសអាយុ២២ឆ្នាំរស់នៅភូមិទួលថ្ម ឃុំតាលោ ហើយសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងធ្វើការដក់ហូតកំបិតដាវកែច្ឆៃចំនួន០១ដើមប្រហែល៧៦ ស.ម ចុងស្រួចដងដែក ចំណែកវត្ថុតាងនិងជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យដើម្បីសួរនាំបន្ត។
I. ក្រោយពីសមត្ថកិច្ចសួរនាំជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចយើងថាមានបក្សពួកខ្លួនចំនួន ០៤នាក់
-ទី០១ ឈ្មោះវ៉ូច ភេទប្រុសអាយុប្រហែល ២១ឆ្នាំរស់នៅភូមិតាលោ ឃុំតាលោ
-ទី០២ ឈ្មោះ ឆាន ភេទប្រុសអាយុប្រហែល ២០ឆ្នាំរស់នៅភូមិព្រៃវាំង ឃុំតាលោ
-ទី០៣ ឈ្មោះ វិត ភេទប្រុសអាយុប្រហែល ២១ឆ្នាំរស់នៅភូមិថ្មី ឃុំតាលោ
-ទី០៤ គឺរូបខ្ញុំផ្ទាល់
គោលបំណងណាត់គ្នាធ្វើសកម្មភាពកាប់ទៅលើឈ្មោះ ជន ដាលីននៅនឹងកន្លែងកម្មវិធីការកាលពីថ្ងៃទី០៤ ខែ០១ឆ្នាំ២០២៣ពិតប្រាកដមែន
មូលហេតុដែលបានទំនាស់ពាក្យសម្ដីគ្នាជាមួយក្រុមខ្លួនពេលនោះពួកក្រុមខ្លួនបានជួបឈ្មោះ ដាលីន ហើយក៏ធ្វើសកម្មភាពទៅលើឈ្មោះដា លីន កាប់០១កាំបិតផ្គាក់ត្រូវចំណុចដៃខាងឆ្វេង។
ក្រោយមកបក្សពួកខ្លួនបានជិះម៉ូតូរត់គេចខ្លួនទៅចំណុចវត្តស្រោងសត្ថិនៅ ភូមិ កោះវត្ត ចំណែកកាំបិតផ្គាក់កាប់រួចនៅឈ្មោះ ឆាន០១ដើមនៅអាវ៉ូច ០១ដើម។
I. ពួកខ្លួនកន្លងមកធ្លាប់ធ្វើសកម្មភាពលួចកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋម្ដងៗគឺក្រុមខ្លួនជាអ្នកចូលយកផ្ទាល់គឺឈ្មោះ ឆាននឹងឈ្មោះ វិត ជាអ្នកកាច់សោម៉ូតូរបស់ប្រជាពលរដ្ឋ។
I. ពេលលួចបានសម្រេចឈ្មោះឆាននិងឈ្មោះ វិតជាអ្នកយកទៅលក់ ពេលបានលុយយកទៅទិញស្រាផឹកស៊ីទាំងអស់គ្នា។
ចំណែកទិញថ្នាំរូបខ្លួនផ្ទាល់ជាអ្នកទៅទិញពីឈ្មោះ
១.ឈ្មោះ ដា ភេទប្រុសអាយុប្រហែល ៣០ឆ្នាំរស់នៅភូមិព្រៃកន្ទួត ឃុំតាលោហើយទិញម្ដងៗអស់លុយ 10 ម៉ឺនរៀល។
២ .ឈ្មោះ ភ័ណ្ឌភេទប្រុសអាយុប្រហែល ៣២ឆ្នាំ រស់នៅភូមិខ្នារទទឹងឃុំខ្នារទទឹងហើយទិញម្ដងៗអស់លុយ 10 ម៉ឺនរៀល។
៣.ឈ្មោះ សារ៉ាយ ភេទប្រុសអាយុប្រហែល ៣១ឆ្នាំរស់នៅភូមិកោះស្វាយ ឃុំតាលោហើយទិញម្ដងៗអស់លុយ 10 ម៉ឺនរៀល។
ដើម្បីយកទៅប្រើប្រាស់ទាំងអស់គ្នានៅក្នុងក្រុម។
ក្រោយពីការសួរនាំរួចសមត្ថកិច្ចយើងបានស្នើសុំគោលការណ៍ទៅឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ តាមរឃះលេខទូរសព្ទ០៨៨៩៦៩៧១៦៨ ចុះថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង០៣ និង៣២នាទី ដើម្បីសុំគោលការណ៍ឃាត់ខ្លួនជនសង្ស័យខាងលើជាបណ្ដោះអាសន្ននិងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

V អាស្រ័យដូចបានគោរពអនុញ្ញាតរាយការណ៍ជូនខាងលើសូមឯកឧត្តម ព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តពោធិ៍សាត់ មេត្តាជ្រាបជារបាយការណ៍ដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទដោយក្ដីគោរព។
(ដោយ ព្រំ ហន)

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។