ព័ត៌មានជាតិ

មន្ទីរសុខាភិបាលខេត្តកំពត បានចូលរួមប៉េសកកម្មសុខភាពភ្នែកផ្ដល់ការពិនិត្យនិងព្យាបាល ជំងឺភ្នែកឡើងបាយកន្ទុយថ្លែន ដោយឥតគិតថ្លៃ!

(កំពត) ៖នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៣នេះ លោកលឹមចាន់ អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពត បានចូលរួមប៉េសកកម្មសុខភាពភ្នែកផ្ដល់ការពិនិត្យនិងព្យាបាល ជំងឺភ្នែកឡើងបាយកន្ទុយថ្លែន ដោយឥតគិតថ្លៃ ដែលមានទីតាំងស្ថិតនៅក្នុងបរិវេនមន្ទីរពេទ្យបង្អែកខេត្តកំពត
អាគារភ្នែក ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សៅវណ្ណ សិរីវុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ។

នៅក្នុងឱកាសនោះផងដែរ ក៏មានការអញ្ជើញចូលរួមពី លោកស្រីឡុង សុផល្លី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកជំទាវ យូ សុគន្ធ អភិបាលរងខេត្ត តំណាងឲ្យឯកឧត្តមបណ្ឌិតម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តកំពត លោកឈុយ ឆូង ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពត សមាជិក សមាជិកា លោកគ្រូពេទ្យ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ដែលបានចូលរួមជាច្រើនរូបទៀត៕

រាយការណ៍ដោយលោក សឹងសុន….
ខ្មែរប្រជាប្រិយ ៨៨៨៨….
អ្នកយកព័ត៌មានក្នុង ខេត្តកំពត និងខេត្តកែប..

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។