ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបអញ្ជើញប្រជុំពិភាក្សាគម្រោងជាមួយនឹងធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB)

(ភ្នំពេញ) ៖នាថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣ នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទទួលជួបពិភាក្សាជាមួយនឹងតំណាងធនាគារអភិវឌ្ឍអាស៊ី (ADB) និង ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការសហការជាមួយដៃគូអភិវឌ្ឍ។

នាជំនួបនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន២ដើម្បីជាធាតុចូលសម្រាប់ការអនុវត្តគម្រោង៖

១. ការរៀបចំគម្រោងនានាឱ្យឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពក្នុងវិស័យកសិកម្ម
២. និងការធានាភាពជាម្ចាស់ក្នុងការរៀបចំគម្រោងអភិវឌ្ឍនានាប្រកបដោយនិរន្តភាព។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។