ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ដឹកនាំមន្ត្រី​​នៃមន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បុណ្យ​សព​ ឯកឧត្តម​ មាស​ យុន

(កំពត) ៖នាថ្ងៃទី​១៣​  ខែមករា​  ឆ្នាំ​២០២៣ ឯកឧត្តម​វេជ្ជបណ្ឌិត​ ញា​ ប៊ុនថន​ ប្រធានមន្ទីរសុខាភិបាលខេត្តកំពត​អមដំណេីរ​ដោយ​ អនុប្រធានមន្ទីរ​,ប្រធាន​ការិយាល័យ​សុខាភិបាល​ និង​ មន្ត្រី​នៃមន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ អញ្ជើញចូលរួម​គោរព​វិញ្ញាណក្ខន្ធ​បុណ្យ​សព​ ឯកឧត្តម​ មាស​ យុន​ សមាជិក​​គណៈ​កម្មាធិការ​ គណបក្ស​ខេត្ត​,អនុប្រធាន​​គណៈ​ចាត់​តាំង​គណៈ​កម្មាធិការ​​គណបក្ស​ខេត្ត​ និងជា​ទី​ប្រឹក្សា​ក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្រ្ត​ បច្ចេកវិទ្យា​ និង​ នវានុវត្តន៍​ បានទទួល​មរណភាព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ៦រោ​ច​ ខែ​បុស្ស​ ឆ្នាំ​ខាល​ ចត្វាស័ក​ ពុទ្ធសករាជ​ ២៥៦៦​ ត្រូវ​នឹងថ្ងៃ​ទី​ ១២​ ខែមករា​ ឆ្នាំ​២០២៣​ វេលា​ម៉ោង​ ០០​: ៤៣​នាទី​ ក្នុង​ ជន្មាយុ​៨៤ឆ្នាំ​ ត្រូវ​ជាឪពុក​លោកស្រី​ មាស​ សុណារី​ មន្រ្ដី​បំរេីការ​នៅ​មន្ទីរ​សុខាភិបាល​ខេត្ត​កំពត​ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។