ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មី នៅខេត្តដុងថាប់ នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា

ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំគណៈប្រតិភូខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មី នៅខេត្តដុងថាប់ នៃសារធារណៈរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៣។

នាឱកាសនោះ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានថ្លែងអំណរគុណ ចំពោះគណបក្សខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត និងគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តព្រៃវែងនៃព្រះរាជាណាចក្រកម្ពុជា ប្រកបដោយមនោសញ្ចេតនា និងចំណងមិត្តភាពល្អជាមួយគ្នាស្ថិតស្ថេរជាអមតៈ។

ឯកឧត្តមអភិបាលខេត្ត ពិតជាមានមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែង ដែលបានដឹកនាំគណៈប្រតិភូខេត្តព្រៃវែង មកបំពេញទស្សនកិច្ច និងធ្វើការជូនពរដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងថាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីវៀតណាម នាពេលខាងមុខនេះ សូមប្រកបតែសេចក្តីសុខ សុភមង្គល ព្រមទាំងមានលាភសំណាងគ្រប់ៗគ្នា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។