ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានឯករាជ្យភាពពិតប្រាកដ អត់មានចំណុះអ្នកណាទេ

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងព្រមានចំពោះអ្នកដែលចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងដោយប្រទេសវៀតណាមថា ប្រយ័ត្នជាប់គុក ហើយសម្តេចបានបញ្ជាក់ថា កម្ពុជាមានឯករាជ្យភាពពិតប្រាកដ អត់មានចំណុះអ្នកណានោះទេ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់«មន្ទីរពេទ្យជាតិតេជោសន្ដិភាព» ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងសំណេះសំណាលជាមួយកម្មករសំណង់នៅក្នុងការដ្ឋានមន្ទីរពេទ្យប្រមាណ ១,២០០ នាក់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា អ្វីដែលសម្តេចបានចុះមកសំណេះសំណាលនៅក្នុងពេលនេះ គឺជាការបម្រើទៅដល់ប្រជាពលរដ្ឋខ្មែរដ៏ពិតប្រាកដ ទាក់ទងនឹងវិស័យសុខាភិបាល ក៏ដូចជាការដោះស្រាយបញ្ហាជាតិផ្សេងៗទៀតផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។