ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី ឌិត ទីណា អញ្ជេីញជាអធិបតី​ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២​ និងបេីកបវេសនកាលឆ្នាំសិក្សា​២០២២-២០២៣​ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប

(ភ្នំពេញ) ៖នៅព្រឹកថ្ងៃទី២៣​ ខែមករា​ ឆ្នាំ២០២៣​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជេីញជាអធិបតី​ក្នុងពិធីបូកសរុបលទ្ធផលការងារឆ្នាំ២០២២​ និងបេីកបវេសនកាលឆ្នាំសិក្សា​២០២២-២០២៣​ នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររបស់វិទ្យាស្ថាន និងបានលេីកទឹកចិត្តឱ្យពង្រឹងសមត្ថភាពស្ថាប័ន​ និងគុណភាពនៃការអប់រំបណ្តុះបណ្តាល​ ដេីម្បីផលិតធនធានមនុស្សដែលមានសមត្ថភាពខ្ពស់​ ទាំងចំណេះដឹងជំនាញ​ ភាសា​បរទេស​ និងបច្ចេកវិទ្យា​ ឆ្លេីយតបនឹងតម្រូវការទីផ្សារ​។

ចំពោះសាស្ត្រាចារ្យ​ និងលោកគ្រូ​ អ្នកគ្រូ​ ឯកឧត្តមបានលេីកទឹកចិត្តឱ្យពង្រឹងការផ្ទេរចំណេះដឹង​ដល់និស្សិត​ និងជួយតម្រង់ទិស​និស្សិតឱ្យពង្រីកចំណេះដឹង​ តាមរយ:ការចូលរួមអនុវត្ត​ជាក់ស្តែង​ និងការស្វែងយល់បន្ថែម។ ទន្ទឹមនេះ​ ឯកឧត្តមបានលេីកទឹកចិត្តឱ្យនិស្សិតបង្កេីតក្តីស្រម៉ៃ​ មានភាពជឿជាក់​លេីខ្លួនឯង​ និងខិតខំហាត់ពត់លត់ដំខ្លួន​ ដេីម្បីឈានទៅសម្រេចគោលដៅក្នុងជីវិត​។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានជំរុញឱ្យមានការប្រឡងប្រណាំងផ្ទៃក្នុង​ផងដែរ​ ដេីម្បីបង្កេីត​ស្នាដៃថ្មីៗ​បន្ថែមទៀត​សម្រាប់វិទ្យាស្ថាន។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។