ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគ

(ភ្នំពេញ) ៖ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីនៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន៣២៣២នាក់ នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ កម្ពុជាក្លាយជាគោលដៅនៃការវិនិយោគដោយសារកត្តាសុខសន្តិភាពនិងស្ថិរភាពនយោបាយ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលដៅនៃការវិនិយោគនេះ គឺយើងត្រូវតែពង្រឹងការបណ្តុះបណ្តាលធនធានមនុស្ស ហើយគ្រប់ទិដ្ឋភាពទាំងអស់ គឺយើងត្រូវដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍ធនធានមនុស្ស។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា សម្រាប់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បញ្ហាធនធានមនុស្សគឺជាបញ្ហាសំខាន់បំផុត ហើយថវិកាឆ្នាំ២០២៣ គឺសម្រាប់បម្រើដល់មនុស្សផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។