ព័ត៌មានជាតិ

ពិធី ពិបិទវត្តបណ្ដុះបណ្ដាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឃមណ្ឌលហ្វឹកហ្វឺន កងអាជអាវុធហត្ថភ្នំជុំរីករាយ

(កំពង់ឆ្នាំង)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះ បណ្តាលបើកបររថយន្តជំនាន់ទី២ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ។
ក្នុងពិធីនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ឧត្តមសេនីយ៍ឯក មេបញ្ជាការរង ឧត្តមសេនីយ៍ នាយសេនាធិការ នាយរងសេនាធិការ ឧត្តមសេនីយ៍ ស្នងការ នាយកសាលាទាំងពីរ ឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់ តំណាងអោយស្ថាប័ន ចំណុះក្រសួងការពារ ជាតិ អគ្គបញ្ជាការនៃកងយោធពលខេមភូមិន្ទ វរសេនីយ៍ សហប្រតិបត្តិការបារាំង ប្រចាំកម្ពុជា អាជ្ញាធរដែនដី នាយទាហាន នាយទាហានរង មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ យោធាចារ្យ និងសិក្ខាកាមជាច្រើននាក់។
លោកវរសេនីយ៍ឯក អ៊ុយ សុធា នាយការិយាល័យហ្វឹកហ្វឺនកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឡើងអានរបាយ ការណ៍វគ្គបណ្តុះបណ្តាល បើកបររថយន្តជំនាន់ទី២ រួមមក ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ដូចអ្វីដែលយើងបានដឹងរួចហើយ ប្រទេសកម្ពុជាទទួលបានសុខសន្តិភាពពេញលេញរយៈពេល ២២ឆ្នាំហើយ សន្តិភាពនេះ ធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ។ នៅក្នុងពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាពនេះ គួរណាស់ប្រទេសយើង កាត់ បន្ថយពីការស្លាប់ រងរបួស ឬការខូចខាតទ្រព្យសម្បត្តិ ផ្ទុយទៅវិញជារៀងរាល់ថ្ងៃចំនួនគ្រោះថ្នាក់ ស្លាប់បាត់បង់អាយុជីវិត របួសពិការ និងការខូចខាតទ្រព្យសម្បត្តិ នោះគឺការគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។ ការបង្រៀនបើកបររថយន្ត ដើម្បីឲ្យចេះច្បាប់ចរាចរណ៍ គោរពក្រមសីលធម៌ ក្នុងឋានៈកងរាជអាវុធហត្ថជាមន្ត្រី ប្រតិបត្តិច្បាប់ ដែលមានតួនាទីបង្ខំឲ្យមនុស្សនៅក្នុងសង្គមគោរពច្បាប់ ហើយខ្លួនឯងមានត្រូវដើរតួនាទី ជាគម្រូក្នុងការអនុវត្តច្បាប់។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានរំលឹកបន្ថែមថា មន្ដ្រីអាវុធហត្ថទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺសកល ជំងឺកូវីដ១៩ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល និងក្រើនរំលឹកជាញឹកញាប់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ បញ្ជាក់ថា កងរាជអាវុធហត្ថ បានរួមចំណែកជាមួយកងកម្លាំងមានសមត្ថកិច្ចដទៃទៀត ក្នុងការទប់ស្កាត់បទល្មើស និងបង្ក្រាបបទល្មើសបានជាបន្ត បន្ទាប់ រក្សាបានសន្តិសុខ ជូនប្រទេសជាតិ ពិសេសបានធ្វើជាសេនាធិការ ជូនរាជរដ្ឋាភិ បាលក្នុងការការពារធនធានធម្មជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានរំលឹកបន្ថែមដល់សិក្ខាកាមទាំងអស់ ថែទាំសុខភាពឲ្យបានល្អ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ នូវមុខវិជ្ជាបន្តទៀត ត្រូវជឿជាក់លើរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើជាគំរូក្នុងការប្រតិបត្តិច្បាប់ ដើម្បីកសាងប្រទេស ជាប្រទេសនីតិរដ្ឋ បន្តលើកកម្ពស់ស្មារតីស្រឡាញ់ជាតិ ស្រឡាញ់ប្រទេសលះបង់ផលប្រយោជន៍ ផ្ទាល់ខ្លួនឲ្យច្រើន និងទុកជាតិ ទុកប្រជាជនឲ្យខ្ពស់ផលប្រយោជន៍ខ្លួន។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្តថា អាវុធហត្ថ ជាកងទ័ពសូមបន្តរក្សាទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ធ្វើយ៉ាងណាឲ្យប្រជាជន ស្រឡាញ់ រាប់អាន ទុកចិត្តនិងគោរព ចាត់ទុកយើងជាកូន ជាចៅ ហើយយើងជាអ្នកបម្រើឪពុក ម្តាយរបស់យើង នោះគឺប្រជាជន យើងការពារប្រទេសយើង ប្រជាជនយើង ការពារច្បាប់ ការពាររាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ហើយខិតខំអត់ធ្មត់ឲ្យបានច្រើនបំផុត ដែលអាចធ្វើទៅបានចំពោះការមិនយល់ ដឹងរបស់បុគ្គលខ្លះ ព្រោះជាភារកិច្ចរបស់យើង ការពារប្រជាជន បម្រើប្រជាជន។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។