ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកពាមជរ រួមមានលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន សរុបចំនួន៣០០នាក់ ស្ថិតនៅបរិវេណសាលាស្រុកពាមជរ

(ព្រៃវែង) ៖ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងបុត្រ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងស្រុកពាមជរ រួមមានលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូន សរុបចំនួន៣០០នាក់ ស្ថិតនៅបរិវេណសាលាស្រុកពាមជរ ខេត្តព្រៃវែងនាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចប្រមុខដឹកនាំ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋទាំងអស់ជាទីស្រឡាញ់ និងសូមឱ្យបងប្អូន អញ្ជើញទៅបោះឆ្នោតសកលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសយកគណបក្សប្រជាជនកម្ពុជា បានបន្តជួយដោះស្រាយនូវការលំបាកនានា របស់បងប្អូន និងថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងមូលដ្ឋានឱ្យបានល្អប្រសើរថែមទៀត។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ សូមគោរពជូនពរដល់ប្រតិភូទាំងមូល ក៏ដូចជា លោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូននៃអង្គពិធីទាំងមូល សូមមានសុខភាពល្អ និងជួបប្រទះតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។