ព័ត៌មានជាតិ

ឯកឧត្តម ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំបន្តពិនិត្យ និងសម្រេចលើសេចក្តីព្រៀងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ

(ភ្នំពេញ) ៖នៅ​ថ្ងៃ​អង្គារ ទី៣១ ខែ​មករា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តអញ្ជើញដឹកនាំ​កិច្ច​ប្រជុំដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងសត្តឃាតដ្ឋាន និងការធ្វើអាជីវកម្មសត្វ ដោយមានការចូលរួមពីមន្ដ្រីនៃអគ្គនាយកដ្ឋានជំនាញ ព្រមទាំងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

សូមជម្រាបថា សេចក្ដីព្រាងអនុក្រឹត្យនេះ មាន៧ជំពូក និង២៧មាត្រា សំដៅកំណត់ការគ្រប់គ្រងសត្តឃាតដ្ឋាន សកម្មភាពអាជីវកម្មពិឃាតសត្វ ការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ នៅតាមសត្តឃាតដ្ឋាន និងកន្លែងតាំងលក់ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺសត្វ ការពារសុខភាពសត្វ ធានាគុណភាពផលិតផល និងការពារសុខភាពសាធារណៈនៅកម្ពុជា៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។