ព័ត៌មានជាតិ

ផ្លូវក្រាលកៅស៊ូ និងបេតុង ២ខ្សែ ប្រវែង ១២គីឡូម៉ែត្រ ស្ថិតក្នុងស្រុកកំពង់សៀម ត្រូវបានអភិបាលខេត្តកំពង់ចាម បើកការដ្ឋានសាងសង់

(កំពង់ចាម) ៖នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ បើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST និងផ្លូវបេតុង ប្រវែង ១២គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួន ស្ថិតនៅក្នុងភូមិអន្លង់ស្នូក ឃុំអូរស្វាយ ស្រុកកំពង់សៀម។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ចាន់ សាវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំអូស្វាយ ស្រុកកំពង់សៀម រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ តាមមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន ក្រុមហ៊ុនទទួលការ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ លោកអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។

គូបញ្ជាក់ផងដែរថា ផ្លូវ២ខ្សែខាងលើ គឺជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ផ្លូវនេះឆ្លងកាត់ភូមិ ចំនួន៥ រួមមាន: ភូមិអូស្វាយ -ត្រពាំងកក់ ស្ថិតក្នុងឃុំអូស្វាយ ជាផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទDBST ប្រវែង៧ គីឡូម៉ែត្រ និងផ្លូវបេតុង ១ខ្សែ ប្រវែង ៥គីឡូម៉ែត្រ ឆ្លងកាត់ភូមិព្រែកគុយ -ល្ពាក និងភូមិស្រក ស្ថិតក្នុងឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។