ព័ត៌មានជាតិ

ឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ៖ការចាក់វាក់សាំងកូវីដ-១៩​ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងអង្គបដិបក្ខក្នុងខ្លួន ដេីម្បីភាពស៊ាំក្នុងសរីរាង្គបុគ្គល​ និងភាពស៊ាំរឹងមាំសហគមន៍​ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩!

(កំពត) ៖នារសៀលថ្ងៃទី០៣ ខែកុម្ភ: ឆ្នាំ២០២៣នេះឯកឧត្តមវេជ្ជបណ្ឌិត ញា ប៊ុនថន ប្រធានមន្ទីរសុខាភិបាលខេត្តកំពត ការចាក់វាក់សាំងកូវីដ-១៩​ ពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងអង្គបដិបក្ខក្នុងខ្លួន ដេីម្បីភាពស៊ាំក្នុងសរីរាង្គបុគ្គល​ និងភាពស៊ាំរឹងមាំសហគមន៍​ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩!

សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានគណៈកម្មការជាតិប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានខិតខំជួយសង្គ្រោះអាយុជីវិតប្រជាជនពីការរាតត្បាតនៃវីរុសកូវីដ-១៩​ និងស្រោចស្រពវ៉ាក់សាំងកូវីដ-១៩​ ដល់ប្រជាជននៅទូទាំងប្រទេស​ ព្រមទាំងអំពាវនាវឱ្យពួកគាត់ទៅទទួលយកវ៉ាក់សាំងនេះដោយឥតគិតថ្លៃ​ ដោយសារវ៉ាក់សាំងកូវដ-១៩​ ជាមធ្យេាបាយដ៏ល្អប្រសេីរក្នុងការជួយអាយុជីវិតប្រជាជន។ ទន្ទឹមនេះ​ លោកជំទាវវេជ្ជបណ្ឌិត​ ឱ វណ្ណឌីន​ និងក្រុមការងារ​ គ.វ.ក-១៩​ ក្នុងនាមជាសេនាធិការសម្តេចតេជោ និងជាប្រតិបត្តិករដ៏សខាន់​ បានដឹកនាំ​ ចាត់ចែង​ និងខិតខំជំរុញផ្សព្វផ្សាយប្រជាជននៅតាមបណ្តាខេត្តនានា ឱ្យទៅទទួលយកវ៉ាក់សាំងកូវីដ-១៩​ តបតាមប្រសាសន៍ដឹកនាំដ៏ឈ្លៀសវៃរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីបញ្ចៀសជាអតិប្បរិមានូវការដែលអាចផ្ទុះឡេីងវិញនូវការរាតត្បាតវីរុសកូវីដ-១៩​ នៅក្នុងសហគមន៍​ ដោយកូវីដ-១៩មិនទាន់ទៅណាឆ្ងាយពីយើងទាំងអស់គ្នានៅឡេីយទេ។

យន្តការនៃការដោះស្រាយវិបត្តិកូវីដ-១៩​ប្រកបដោយស្មារតីបុរេសកម្មរបស់រាជរដ្ឋាភិបាល​ ពិតជាបាននាំមកនូវភាពជោគជ័យយ៉ាងធំធេង សំរាប់ប្រទេសជាតិក៏ដូចជាប្រជាជន ហើយក៏ត្រូវបានការកោតសរសើរពីបណ្តាប្រទេសជុំវិញពិភពលោកផងដែរ។

ឯកឧត្តមវេជ្ជបណ្ឌិត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់​ អញ្ជេីញទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩​ ដូសជំរុញ​ ពេលដល់វេលា​ ឱ្យបានគ្រប់ៗគ្នា។ សូមអរគុណ

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។