ព័ត៌មានជាតិ

ពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ អាគារទីចាត់ការ និងបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ

(កំពង់ចាម) ៖នៅរសៀលថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម កើតឆែ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាង ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សា១ខ្នង ២ជាន់ ១០បន្ទប់ អាគារទីចាត់ការ និងបណ្ណាល័យ នៃសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។