ព័ត៌មានជាតិ

ឯកឧត្តមរដ្ធមន្ដ្រី បានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវមៀតរបស់ក្រុមLong Wo Agriculture(Cambodia)

កម្មវិធីទី៣៖
នៅស្រុកភ្នំស្រួចដដែល ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យខ្សែច្រវាក់ផលិតកម្មស្វាយកែវរមៀតរបស់ក្រុមហ៊ុន Long Wo Agriculture (Cambodia)។ ចំពោះហេដ្ឋារចនាសម្ព័ន្ធ មិនខុសពីក្រុមហ៊ុនពីរខាងដើមប៉ុន្មាន គឺស្ទើរតែរួចរាល់ជាស្ថាពរ ប៉ុន្តែប្រុមហ៊ុននេះ ខុសពីក្រុមហ៊ុនមុនត្រង់ថាប្រព័ន្ធប្រព្រឹត្តិកម្មសម្លាប់សមាសភាពសត្វចង្រៃគឺប្រើទឹកក្តៅ (Hot Water Treatment)។ ក្រោយពេលរៀបចំតម្លើងឧបករណ៍ក្នុងរោងចក្រសព្វគ្រប់ វាអាចសំអាតស្វាយបានចំនួន ១០០តោន/ថ្ងៃ។ ក្នុងដំណាក់កាលដំបូង ឧបករណ៍ និងសម្ភារភាគច្រើនត្រូវបាននាំ ចូលពីចិន ប៉ុន្តែអនាគតក្រុមហ៊ុននឹងតម្លើងរោងចក្រផលិតខ្លួនឯងដើម្បីកាត់បន្ថយថ្លៃដើមមាន លទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារ។ បច្ចុប្បន្ន ក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយកសិករ ប្រមូលទិញផ្លែស្វាយបាន ២៥ ០០០ដើម (ប្រហែលជាជាង ១០០ហ.ត) បន្ទាប់ពីរោងចក្រដាក់ឲ្យដំណើរការ និងបាននាំចេញទំហំផ្ទៃដីនឹងមានការកើនឡើងទ្វេដង។

ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឲ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលបច្ចេកទេសដល់ម្ចាស់ចម្លារ ដើម្បីឲ្យពួកគាត់ទទួលយកបច្ចេកវិទ្យាទៅអនុវត្តក្នុងចម្ការ ឬអនុវត្ត GAP ធ្វើយ៉ាងណាធានាបាននូវស្តង់ដារចម្ការ មានអនាម័យ គុណភាព និងសុវត្ថិភាពផលិតផលស្វាយ ធានាបានតម្លៃលើវត្ថុធាតុដើមនេះ។ ក្រុមហ៊ុនត្រូវសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តដើម្បីសហការរៀបចំសហគមន៍ ឬបណ្តុំអាជីវកម្មស្វាយ និងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាបានត្រឹមត្រូវ ផ្តល់ប្រយោជន៍ឲ្យភាគីទាំងសងខាង។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។