ព័ត៌មានជាតិ

គ្រួសារខ្មែរឥស្លាម ១គ្រួសារ រងគ្រោះដោយអគ្គីភ័យ ទទួលបានការឧបត្ថម្ភពីកាកបាទក្រហមកម្ពុជា

(កំំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយក​អំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនពលរដ្ឋ ជនជាតិខ្មែរឥស្លាម ១គ្រួសារ ឈ្មោះ យ៉ា អែល អាយុ ៥៦ឆ្នាំ មានប្រពន្ធ និងកូន ៥នាក់ ដែលរងគ្រោះដោយអគ្គីភ័យ រស់នៅ ភូមិអង្គរបានទី៣ ឃុំអង្គរបាន ស្រុកកងមាស។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី ៧ ខែកុម្ភ: ឆ្នាំ២០២៣ ដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលអោយ ឆេះ ផ្ទះ ១ខ្នង ធ្វើពីថ្មខាងក្រោម ឈើលើ ប្រក់ក្បឿង ទំហំ ៦ម* ៨ម ខូចខាតអស់ទាំងស្រុង។ ភ្លាមៗ នោះ ប្តី ប្រពន្ធ ជាឪពុកម្ដាយ បានពរកូននៅតូចៗ ២នាក់ ហើយ ក៏ស្ទុះទៅដាស់កូនកំពុងគេងលង់លក់ ៣នាក់ទៀត ដែលដេកក្នុងបន្ទប់ជាមួយគ្នា តែដោយបន្ទប់ចាក់សោរក្នុង មិនអាចសង្រ្គោះបាន ម៉្យាង ដោយភ្លើងឆេះខ្លាំងពេញបន្ទុក បុរសជា ក៏បង្ខំចិត្តធាក់បង្អួចលោតចុះមកដី បណ្តាលអោយរងរបួសជាទម្ងន់ ។ ជាអកុសល កូនស្រី -ប្រុស ទាំង ៣ នាក់ ( អាយុ ១៧ឆ្នាំ – ១៥ ឆ្នាំ និង ១០ឆ្នាំ ) ត្រូវភ្លើងឆេះស្លាប់ យ៉ាងអណោចអធម ។ បច្ចុប្បន្ន បុរសជាប្តីឈ្មោះ អែល យ៉ា កំពុងសង្រ្គោះបន្ទាន់ នៅ ភ្នំពេញ ។

ក្នុងឪកាសនោះឯកឧត្តម អ៊ុន ចាន់ដា បានចូលរួមសម្តែងការសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយ ក្រុមគ្រួសាររងគ្រោះ ចំពោះឧប្បត្តិហេតុ មិននឹកស្មានដល់នេះ ដែលបានបំផ្លាញលំនៅដ្ឋាន និងបាត់បង់ជីវិតកូន ៣នាក់ ថែមទៀត ។ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវប្រសាសន៍ផ្តាំ​ផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតអាសូរបំផុត ពីសំណាក់ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា ពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាល សម្តេច តែងតែគិតគូរ បារម្ភ អំពីសុខទុក្ខរបស់បង​ប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង រួមទាំង ជនរងគ្រោះ ជនងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជាតិសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ ហើយតែងបានចាត់តំណាង នាំយកជំនួយសង្រ្គោះបន្ទាន់ ជួយសម្រាលទុក្ខលំបាក ជូនជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមាន កាកបាទក្រហមកម្ពុជា ” ។​

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូន​ប្រជាពលរដ្ឋទាំងអស់ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់​ពីគ្រោះអគ្គីភ័យ ដែលអាចកើតមានគ្រប់ពេល ប្រសិនបើ មានការធ្វេសប្រហែស ។ ដូចនេះ ពេលមិននៅ ឬ ចាកចេញពីផ្ទះ ត្រូវបិទកុងតាក់ភ្លើងអគ្គិសនី ពន្លត់ ភ្លើងចង្ក្រាន ហ្គាស ពន្លត់ទៀន ធូប ជាមុនសិន ដើម្បី បង្ការក្រែងកើតមានមហន្តរាយផ្សេងៗ ។ ម៉្យាងទៀត ការ ត ភ្ជាប់ចរន្តអគ្គិសនី ក៏ត្រូវរៀបចំ អោយបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស និងធានាអោយបានសុវត្ថិភាព។
ជាមួយនោះ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានលើកទឹកចិត្ត ដល់ក្រុមគ្រួសារ សូមកា ត់ចិត្ត .,. ក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមលើកកំពស់ការថែទាំសុខភាព ឱ្យបានល្អ រស់នៅត្រូវប្រកាន់ខ្ជាប់អនាម័យស្អាត ៣យ៉ាង ជាពិសេស ត្រូវយកចិត្តទុកដាក់ អំពីសុវត្ថិភាពផ្ទាល់ខ្លួនជាប្រចាំ ដោយត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួន តាមវិធានការសុខាភិបាល ” ៣កុំ ៣ការពារ និង ចូលរួម ចាក់វ៉ាក់សាំងដូសជំរុញ អោយបានគ្រប់គ្នា ដើម្បី ជៀសអោយផុតពីការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ បម្លែងថ្មី ដ៏កាចសាហាវ នេះ។

អំណោយមនុស្សធម៌ ដែលផ្តល់ជូន រួមមាន ៖ អង្ករ ១០០ គក្រ, មីជាតិ ២កេស, ត្រីខ ២យួរ , ទឹកសុទ្ធ ២កេស, ទឹកក្រូច ២កេស, ទឹកតី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, តង់ ១, អាវយឺត ១០ និង បច្ច័យចំនួន ២,០០០,០០០ រៀល ។ ដោយឡែក ឯកឧត្តម ហង់ជួន ណារ៉ុន ឧបត្ថម្ភជូនបន្ថែម អង្ករ ៥០គក្រ. មី ២កេស, ទឹកផ្លែឈើ ១កេស, ទឹកត្រី ត្រីខ ទឹកស៊ីអ៊ីវ តង់ មុង ភួយ ខ្នើយ និងកន្ទេល មួយ ព្រមទាំងថវិកា ១,០០០,០០០រៀល ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។