ព័ត៌មានជាតិ

មន្ត្រីជំនាញចំនួន ២៥នាក់ ដែលអញ្ជើញមកពីរាជធានី/ខេត្តទាំង ២៥ បានទទួលវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រផ្សព្វផ្សាយកសិកម្មសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ”

នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារឌីយ៉ាម៉ង់ខេត្តកំពត នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) តាមរយៈគម្រោងពង្រឹងសមត្ថភាព សេវាផ្សព្វផ្សាយកសិកម្មសម្រាប់លើកកម្ពស់អាហារូបត្ថម្ភ និងសន្តិសុខស្បៀងបានប្រារព្ធពិធីបិទ វគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រផ្សព្វផ្សាយកសិកម្មសម្រាប់ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ” ក្រោមអធិបតីលោកបណ្ឌិតម៉ៅ មិនា ប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អេង ឈាងហុង អ្នកជំនាញកសិកម្ម គម្រោងពហុវិស័យសន្តិសុខស្បៀងនិងអាហារូបត្ថម្ភ (MUSEFO) នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់(GIZ) និងលោកសេក សំអុន ប្រធានការិយាល័យអភិវឌ្ឍន៍ធនធានមនុស្សផ្សព្វផ្សាយកសិកម្ម នៃនាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជាលទ្ធផលក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាល ទីប្រឹក្សាផ្សព្វផ្សាយកសិកម្ម (AEAs) សរុបចំនួន ២៥ នាក់ ដែលអញ្ជើញមកពីរាជធានី/ខេត្តទាំង ២៥ ត្រូវបានពង្រឹងសមត្ថភាពលើបច្ចេកវិទ្យាផ្សព្វផ្សាយកសិកម្ម។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។