ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ដោយមើលឃើញនូវការលំបាកបែបនេះ ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល កីឡាករ កីឡាការិនី

(ភ្នំពេញ) ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា  នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣ បងប្អូនកីឡាករកីឡាការិនី!
កន្លងមកបងប្អូនកីឡាករ កីឡាការិនីមួយ
ចំនួនបានរងរបួសដោយការប្រកួតពិសេសកីឡាបាល់ទាត់និងប្រដាល់។
ក្រោយត្រូវរបួសបងប្អូនជួបការលំបាក
ក្នុងការព្យាបាលនៅតាមមន្ទីរពេទ្យរដ្ឋនិង
ឯកជនដោយរាប់ទាំងការលំបាកលើថវិកា
លើការព្យាបាលផងដែលជាញឹកញាប់
ភរិយាខ្ញុំបានផ្តល់នូវការឧបត្ថម្ភសម្រាប់
ការព្យាបាលចំពោះកីឡាករប្រដាល់មួយចំនួនផងដែរ។
ដោយមើលឃើញនូវការលំបាកបែបនេះ
ព្រឹកនេះខ្ញុំបានពិភាក្សាជាមួយឯកឧត្តម
ម៉ម ប៊ុនហេងនិងលោកជំទាវយក់ សម្បត្តិ
ដើម្បីរៀបចំទីកន្លែងសម្រាប់ព្យាបាល
កីឡាករ កីឡាការិនីនៅមន្ទីរពេទ្យជាតិ
តេជោសន្តិភាពដែលមានចំនួនគ្រែពី
១០០ទៅ២០០គ្រែ។
ការព្យាបាលមិនតម្រូវឲ្យមានការបង់ប្រាក់
និងត្រូវមានឯកទេសគ្រប់គ្រាន់ស្របតាម
ស្ថានភាពរបួស។
សូមក្រសួងសុខាភិបាលរៀបចំឲ្យបានឆាប់ដែលនិងអាចចូលរួមផងដែរដល់ការប្រកួតសុីហ្គេមនាពេលខាងមុខ។
សូមកីឡាករ កីឡាការិនីទទួលយកនូវ
សេវាព្យាបាលនៅមន្ទីរពេទ្យនេះដោយការពេញចិត្ត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។