ព័ត៌មានជាតិ

លោកបណ្ឌិត កែវ អូម៉ាលិស្ស អញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ជាអ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ

(ភ្នំពេញ) ៖នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ លោកបណ្ឌិត កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាពិគ្រោះយោបល់ជាអ្នកពាក់ព័ន្ធថ្នាក់ជាតិសម្រាប់ការរៀបចំបង្កើតគម្រោងស្តីពី សកម្មភាពសហគមន៍ដើម្បីនិរន្តភាពព្រៃឈើ (Community Action for Sustainable Forest, CASFor)។
សិក្ខាសាលានេះ រៀបចំរួមគ្នាដោយដៃគូអភិវឌ្ឍន៍ដូចជា FAO UNDP SDC RECOFTC និង WCS ព្រមទាំងមានចូលរួមដោយមន្ត្រីរដ្ឋបាលព្រៃឈើ មន្ត្រីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីនៃក្រសួងបរិស្ថាន និងអ្នកពាក់ព័ន្ធសរុបចំនួន ៤០នាក់ នៅសណ្ឋាគារកាំបូឌីយ៉ាណា។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។