ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា -វៀតណាម) ច្រកទាន់ហន់

(កំពត) ÷កម្មវិធីទី៣៖
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយលោក ជាវ តាយ អភិបាលនៃគណអភិបាលខេត្តកំពត បានអញ្ជើញមកពិនិត្យច្រកទ្វេភាគី (កម្ពុជា-វៀតណាម) ច្រកទាន់ហន់។ កម្មវត្ថុដើម្បីចុះមកពិនិត្យសកម្មភាពនាំផលិតផលស្រូវចេញ និងជាពិសេសពិនិត្យ និងតាមដានមើលនូវរាល់សកម្មភាពនាំចូលកសិផលខុសច្បាប់។ មន្រ្តីប្រចាំច្រកទ្វេភាគីបានឲ្យដឹងថា ជាមធ្យមក្នុង១ថ្ងៃផលស្រូវចំនួនពី ១០០០-១៥០០តោន ត្រូវបាននាំចេញពីច្រកនេះចូលទៅប្រទេសវៀតណាម។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះឯកឧត្តមអភិបាលខេត្តដែលជួយសម្របសម្រួលឲ្យកសិផលនាំចេញបានដោយរលូន និងជាពិសេសមានចំណាត់ការរាល់ការនាំ ចូលទំនិញ និងកសិផលខុសច្បាប់ដែលនាំឲ្យប៉ះពាល់ដល់ផលិតកម្មក្នុងស្រុក។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។