ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ជម្រុញប្រជាពលរដ្ធឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការកាផលិតធានាបាននូវសន្តិសុខស្បៀង ការផ្ដត់ផ្ដង់ទីផ្សារ

លទ្ធផលនៃការអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៨ ខែកុម្ភៈ និងថ្ងៃទី១៤ ខែកក្កដា ដែលបានណែនាំឲ្យប្រជាពលរដ្ឋ និងជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវខិតខំជម្រុញប្រជាពលរដ្ឋឲ្យខិតខំបង្កើន និងពង្រឹងភាពម្ចាស់ការក្នុងការផលិត ធានាបាននូវសន្តិសុខស្បៀង ការផ្គត់ផ្គង់ទីផ្សារ ការបង្កើតឱកាសការងារតាមរយ:ការចិញ្ចឹមត្រី-កង្កែប ជាលក្ខណគ្រួសារក្នុងក្របខណ្ឌបច្ចេកទេសសមស្រប សាមញ្ញ ប្រើប្រាស់រយៈពេលខ្លី ចំណាយដើមទុនតិច ទទួលបានផលច្រើន រក្សាបាននូវស្ថានភាពជីវភាពប្រក្រតីតាមគន្លងថ្មីក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ មិនតែប៉ុណ្ណោះ សម្តេចតេជោបានជួយឧបត្ថម្ភថវិកាចំនួន ២០០០លានរៀលសម្រាប់អនុវត្តកម្មវិធីនេះផងដែរ។

លទ្ធផលដែលទទួលបានពីការធ្វើបច្ចុប្បន្នភាពអំពីវឌ្ឍនភាពនៃយុទ្ធនាការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ខាងលើ ដែលបានចាប់ផ្តើមតាំងថ្ងៃទី២៥ ខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២០ (រយៈ ពេល០៥ខែ) ក្នុងខេត្តគោលដៅចំនួន ១១ សម្រេចទទួលបានលទ្ធផលដូចខាងក្រោម៖
១- កសិករសរុបចំនួន ៩០៥គ្រួសារ (៦៦៧ ចិញ្ចឹមត្រីអណ្តែង និង ២៣៨ ចិញ្ចឹមកង្កែប)។
២- កូនត្រីចំនួន ៤៦៦ ៩០០ក្បាល និងកូនកង្កែបចំនួន ៩៥ ២០០ក្បាល បានផ្តល់ជូនកសិករ។
៣- ចំណីសរុបចំនួន ៣៦២០បាវ ស្មើនឹង ៩០,៥តោន វីតាមីនបីមុខចំនួន ២៧១៥កញ្ចប់។
៤- ក្នុងចំណោមកសិករចិញ្ចឹមត្រីអណ្តែងមាន៖
– ១៥៨គ្រួសារ បានប្រមូលផលអស់ និងកំពុងចិញ្ចឹមបន្ត
– ៤៣១គ្រួសារ កំពុងចិញ្ចឹម និងប្រមូលផលរំលោះ
– ៧៣គ្រួសារ បានប្រមូលផល និងផ្អាកចិញ្ចឹមមួយរយៈរង់ចាំមានកូនពូជដាក់ចិញ្ចឹមបន្ត
– ៥គ្រួសារ បានបោះបង់ការចិញ្ចឹមក្រោយពីប្រមូលផលលើកទី១។

៥- ក្នុងចំណោមកសិករចិញ្ចឹមកង្កែប ២៣៨គ្រួសារមាន៖
– ៥២គ្រួសារ បានប្រមូលផលអស់ និងកំពុងចិញ្ចឹមបន្ត
– ៨១គ្រួសារ កំពុងចិញ្ចឹម និងប្រមូលផលរំលោះ
– ៩៦គ្រួសារ ប្រមូលផល និងផ្អាកចិញ្ចឹមមួយរយ:រង់ចាំមានកូនពូជដាក់ចិញ្ចឹមបន្ត
– ៩គ្រួសារ ប្រមូលផលរួច ប្តូរមកចិញ្ចឹមត្រីអណ្តែងវិញ។
៦- ការចិញ្ចឹមត្រីអណ្តែងទទួលបានទិន្នផលចន្លោះពី ៨០-១២០គ.ក្រ ហើយការចិញ្ចឹមកង្កែបទទួលបានទិន្នផលចន្លោះពី ៧០-៩០គ.ក្រ ក្នុងតង់នីមួយៗ។
៧- ទិន្នផលត្រីអណ្តែងចាប់លើកទី១ សរុបចំនួន ៦៦,៧តោន និងកង្កែបចំនួន ១៩តោន។

ដោយឡែកខេត្ត ៤ ដែលទទួលរងផលប៉ះពាល់ដោយទឹកជំនន់ សម្រេចទទួលបានលទ្ធផល៖
១- កសិករសរុបចំនួន ២១៥គ្រួសារ ទទួលបានតង់ប្លាស្ទីកចិញ្ចឹមត្រីអណ្តែងទាំងអស់
២- កូនត្រីអណ្តែងចំនួន ១៥០ ៥០០ក្បាល
៣- ចំណីចំនួន ៨៦០បាវ ស្មើនឹង ២១,៥តោន វីតាមីនបីមុខចំនួន ៦៤៥សកញ្ចប់។
៤- តាមបទពិសោធន៍កូនត្រីចំនួន១៥០ ៥០០ក្បាល អាចបានផល ២១,៥តោន។

លទ្ធផលសរុបរួមទាំង ១៥ខេត្ត មានដូចខាងក្រោម៖
១- កសិករសរុបចំនួន១ ២២៨ គ្រួសារ (ចិញ្ចឹមត្រីអណ្ដែង ៩៩០ និងចិញ្ចឹមកង្កែប ២៣៨)
២- កូនត្រីអណ្ដែងសរុបចំនួន ៦៩៣ ០០០ក្បាល
៣- កូនកង្កែបសរុបចំនួន ៩៥ ២០០ក្បាល
៤- ចំណីត្រីអណ្ដែង និងកង្កែបសរុបចំនួន ៤ ៩១២បាវ ស្មើនឹង១២២,៨តោន
៥- វីតាមីនសម្រាប់បំប៉នកូនត្រី និងកូនកង្កែបបីមុខសរុបចំនួន ៣ ៦៨៤កញ្ចប់
៦- ទិន្នផលត្រីអណ្តែង ៩៩តោន និងកង្កែប ១៩តោន។
៧- គិតជាទឹកប្រាក់ត្រីអណ្តែងបានចំនួន ៦៩៣លានរៀល (៧ ០០០រ/គ.ក្រ) និងកង្កែប ១៩០លានរៀល (១០ ០០០រ/គ.ក្រ) សរុបរួម ៨៨៣លានរៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។