ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យមេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម

(ភ្នំពេញ) ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តមឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ឯកឧត្តម នេអូ បានគោរពសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ព និងកងទ័ព ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានពិភាក្សាជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ឱ្យកាន់តែខ្លាំងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ។ សម្ដេចតេជោក៏បានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស ៕

#DavidNeo #Singapore
#ហ៊ុនសែន #Hunsen
#កម្ពុជា #Cambodia

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។