ព័ត៌មានជាតិ

អង្គភាពពន្ធនាគារខេត្តសៀមរាបរៀបចំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត ដេីម្បីស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ ២០២៣

(សៀមរាប) ៖នៅព្រឹកថ្ងៃអង្គារ​ ៩ កើត ខែផល្គុន​ ឆ្នាំខាល​ ចត្វាស័ក ព.ស ២៥៦៦​ ត្រូវនឹងថ្ងៃទី២៨​ ខែកុម្ភៈ​ ឆ្នាំ២០២៣​ លោក ប្រាក់​ សោភ័ណ​ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មការវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតសម្រាប់បន្ធូរបន្ថយទោស និងលើកលែងទោសតំណាងឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិត​ ដែលត្រូវដាក់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យពិសាខបូជា ឆ្នាំ២០២៣​ ដែលរៀបចំនៅបន្ទប់ប្រជុំអង្គភាពពន្ធនាគារខេត្តសៀមរាប ។

បន្ទាប់ពីអង្គប្រជុំពិនិត្យ​ ពិភាក្សា​ និងបូកសរុប​កិច្ចប្រជុំរួច​មក​ លោក​ អភិបាលរងខេត្តបានដឹកនាំគណៈកម្មការវាយតម្លៃកម្រិតកែប្រែខ្លួនរបស់ទណ្ឌិតសម្រាប់បន្ធូរបន្ថយទោសចុះបេីកប្រអប់សំបុត្រសិទ្ធិរបស់ជនជាប់ឃុំនៅក្នុងពន្ធាគារ​របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម​ និងចុះពិនិត្យមេីលស្ថានភាពជាក់ស្តែងរបស់ជនជាប់ឃុំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។