ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ គង់ មនោ ត្រួតពិនិត្យកន្លងអន្តរាគមន៍ និងត្រៀមមធ្យោបាយ សម្ភារ: ជួយប្រជាពលរដ្ធរងគ្រោះ ដោយជំនន់ទឹកភ្លៀង

ខេត្តកោះកុង ៖​ ព្រឹក​ថ្ងៃ​ចន្ទ​ ៣​កើត​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ព​.​ស​.​ ២៥៦៤​ ត្រូវ​នឹង​ ថ្ងៃ​ទី​១៩​ ខែតុលា​ ឆ្នាំ​២០២០​ លោក​ឧត្តមសេនីយ៍ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្តកោះកុង​ ពិនិត្យ​កម្លាំង​អន្តរាគមន៍​ និង​សម្ភារ​:​ដែល​ត្រៀម​ចុះ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ ករណី​រង​គ្រោះ​ជំនន់​ទឹកភ្លៀង​ក្នុង​ប្រការ​អាកាសធាតុ​ប្រែប្រួល​ខ្លាំង​។​

​តែ​ទោះ​យ៉ាងណា​ លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ បាន​បញ្ជាក់​ថា​ គិត​មក​ទល់​ម៉ោង​នេះ​ ពុំ​មាន​សញ្ញា​គ្រោះថ្នាក់​ជំនន់​ទឹកភ្លៀង​ណាមួយ​កើត​មាន​ក្នុង​មូលដ្ឋាន​ក្រុង​ ស្រុក​ឡើយ​ ខណ​:​តាមដាន​ព័ត៌មាន​គ្រប់ពេលវេលា​ ។​ រីឯ​កងកម្លាំង​នគរបាល​ ចាំបាច់​ប្រចាំការ​ត្រៀម​ជា​និច្ច​ ។​

​បន្ថែម​លើ​នេះ​ លោក​ឧត្តមសេនីយ៍ទោ​ ហេង​ មនោ​ ក៏​ជំរុញ​ដល់​កងកម្លាំង​ក្រោម​ឱវាទ​បន្ត​ផ្សព្វផ្សាយ​ និង​ចូលរួម​អនុវត្ត​វិធា​ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​-១៩​ អោយ​ល្អ​ប្រសើរ​ តាម​ការ​ណែនាំ​របស់​រាជរដ្ឋាភិបាល​ និង​ក្រសួងសុខាភិបាល​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។