ព័ត៌មានអន្តរជាតិ

លិខិតឆ្លងដែនសុខភាពឌីជីថល ដើម្បីផ្ទៀងផ្ទាត់លទ្ធផលធ្វើតេស្ត COVID-19 របស់អ្នកដំណើរ

(សិង្ហបុរី)៖ ក្រុមហ៊ុនរបស់ប្រទេសសិង្ហបុរី បានអភិវឌ្ឍន៍លិខិតឆ្លងដែនសុខភាពឌីជីថល ដែលអាចផ្ទៀតផ្ទាត់លទ្ធផលនៃការធ្វើតេស្តរកវីរ៉ុស COVID-19 របស់អ្នកធ្វើដំណើរ ខណៈប្រទេសមួយនេះបានបើកឡើងវិញទាំងស្រុង នូវព្រំដែនរបស់ខ្លួនជាមួយនឹងវិធានការគ្រប់គ្រងសុវត្ថិភាពត្រូវបានដាក់ឲ្យអនុវត្ត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០នេះ។

ក្រុមហ៊ុនបច្ចេកវិទ្យា Affinidi បានឲ្យដឹងថា ខ្លួនបាននឹងកំពុងធ្វើការជាមួយទីភ្នាក់ងារដ្ឋាភិបាល និងដៃគូវិស័យឯកជន នៅលើការសាកល្បង សម្រាប់អ្នកធ្វើដំណើរចូលមកប្រទេស។

លិខិតឆ្លងដែនសុខភាពឌីជីថលនេះអនុញ្ញាតឲ្យគ្លីនីក និងមន្ទីរពេទ្យ ដើម្បីធ្វើការចែករំលែកនូវទិន្នន័យថែរក្សាសុខភាពឆ្លងដែន ដែលមានលក្ខណៈលម្អិតនិងច្បាស់លាស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។