ព័ត៌មានជាតិ

ការពង្រឹងពង្រីកការសហការរវាងកសិកររាប់មុឺនរាប់សែននាក់ដេីម្បីទទួលបានកិច្ចសន្យាទីផ្សារ

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានដឹកនាំការជួបជុំនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដោយមានការចូលរួមពីតួអង្គពាក់ព័ន្ធ នឹងវិស័យស្រូវអង្ករលេីផែនការផលិត និងកិច្ចសន្យាកសិកម្ម។
ឯកឧត្តមបានបន្ថែមទៀតថា នៅខេត្តបាត់ដំបង មានរោងម៉ាសុីនចំនួន៧ ត្រៀមសហការជាមួយសហគមន៍កសិករ លេីកិច្ចសន្យាជាមួយបរិមាណស្រូវ ២១០០០ តោន។
ការងារសំខាន់ក្រោយការជួបជុំនេះ គឺការរៀបចំ និងគាំទ្រដល់សហគមន៍កសិកម្មដេីម្បីរៀបចំផែនការឲ្យឆ្លេីយតបនឹងផែនការកិច្ចសន្យាកសិកម្មនេះ។
ការសម្របសម្រួលឲ្យកសិកររាប់ពាន់ ឬ រាប់មុឺន ឬ រាប់សែននាក់ឲ្យសហការគ្នាដោយឈរលេីគោលការណ៍ និងស្តង់ដារួម ដេីម្បីផ្សាភ្ជាប់មកទីផ្សារជាការងារលំបាកតែសំខាន់សម្រាប់កសិករខ្នាតតូច និងវិស័យកសិកម្មនៅកម្ពុជា។
យេីងនឹងរួមគ្នាធ្វេីការកសាងសហគមន៍កសិកម្មនិងកិច្ចសន្យាកសិកម្មឲ្យបានល្អប្រសេីរ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។