ព័ត៌មានជាតិ

កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បង្ក្រាបការជួញដូរសត្វព្រៃ ឃាត់ខ្លួនស្ត្រីជនជាតិវៀណាមម្នាក់ នឹងអ្នកបើកបរឡានជនជាតិខ្មែរម្នាក់!

(មណ្ឌលគិរី ៖ មេបញ្ជាការអាវុធហត្ថខេត្តមណ្ឌលគិរីលោក ហែម បូណារ៉ែល បានឱ្យដឹងថា កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានស្ទាក់ចាប់រថយន្តម៉ាកកាមរីហើម០១គ្រឿង ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2G-9297 ដែលធ្វើសកម្មភាពដឹកសត្វជាប្រចាំជាយូរមកហើយនៅរសៀលថ្ងៃទី២ ខែមីនា នៅចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែកខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញសត្វ សំប៉ូចចំនួន០៥ក្បាល ឃាត់បានជនសង្ស័យជួញដូរសត្វព្រៃបានចំនួន២នាក់ ក្នុងនោះមានជនជាតិវៀតណាមម្នាក់ និងជនជាតិខ្មែរម្នាក់។

ជនខាងលើមានឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទីលំនៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី និងមេខ្លោងឈ្មួញសត្វជនជាតិវៀតណាមឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ។

វត្ថុតាងដែលកម្លាំងរឹបអូសរួមមាន៖ ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅពាក់ស្លាកលេខវៀតណាម។ បច្ចុប្បន្នវត្ថុតាង និងមនុស្ស បានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធី៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។