ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដឹកនាំក្រុមការងារមន្ដ្រីពាក់ពន្ធ ចុះពិនិត្យគម្រោងសាងសង់ស្ពាន ក្នុងឃុំព្រែកកុយ ស្រុកកងមាស

(កំពង់ចាម) ៖ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើល ដំណើរការសាងសង់ស្ពានមួយកន្លែង ស្ថិតនៅក្នុងភូមិគោហ៊េ ឃុំព្រែកកុយ ស្រុកកងមាស ។

សូមជម្រាបថា ស្ពានដែលកំពុងដំណើរការសាងសង់នៅក្នុងទីតាំងដូចខាងលើនោះ គឺជាស្ពានប្រភេទបេតុង ឆ្លងកាត់ព្រែកជីក មានប្រវែង ១០៨ ម៉ែត្រ ទទឹង ១០ ម៉ែត្រ ជាចំណងដៃដ៏ថ្លៃថ្លាថ្មីមួយទៀត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនដល់អ្នកស្រុកកងមាស ហើយគម្រោងនេះ អាចនឹងសាងសង់រួចជាស្ថាពរ នៅដើមឆ្នាំ ២០២៤ ។
មន្ត្រីដដែលបានឲ្យដឹងទៀតថា ស្ពានឆ្លងកាត់ព្រែកមួយខ្សែនេះ ពិតជាមានអត្ថប្រយោជន៍ច្រើនដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ ជាពិសេសប្រជាពលរដ្ឋនៅក្នុងតំបន់ អាចធ្វើដំណើរឆ្លងកាត់ ឬដឹកកសិផលផ្សេងៗចេញពី តំបន់មួយទៅតំបន់មួយទៀត ។ ដោយហេតុថា ភូមិសាស្ត្រនៅចំណុចនេះមានផ្លូវពាក់ព័ន្ធគ្នា ជាមួយស្រុកជើងព្រៃ ស្រុកបាធាយ និងមកពីឃុំរាយប៉ាយ ស្រុកកងមា ឆ្លងកាត់ស្ពាននេះ មកខេត្តកណ្ដាល ឬទៅភ្នំពេញតែម្តង ។ ដូច្នេះនៅចំណុចភូមិសាស្ត្រស្ពានដែលកំពុងសាងសង់នេះ នៅអាចក្លាយទៅជាទីប្រជុំជនមួយ ដែលផ្ដល់ប្រយោជន៍យ៉ាងធំធេងជូនដល់ប្រជាពលរដ្ឋ អាចបង្កើតមុខរបរ និងបង្កើនជីវភាពគ្រួសាររបស់ពួកគាត់បានផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។