ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ៖គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី

(ភ្នំពេញ) ៖លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ សមាជិកដែលនៅក្រោមការគ្រប់គ្រងដឹកនាំ និងទទួលបានការហ្វឹកហ្វឺនផ្ទាល់ជាប់ជាប្រចាំ ពីកូនប្រុសច្បងរបស់ខ្ញុំ បានរៀបចំកម្មវិធី រំលឹកខួប នៃការបង្កើតក្រុមពួកគេ ដែលធ្វើឲ្យខ្ញុំឃើញហើយ ហាក់ភ្ញាក់បន្តិចថា ពេលវេលាពិតជាដើរលឿនមែន។ គិតៗទៅ គឺរយៈពេល៨ឆ្នាំមកហើយ ដែលកូនប្រុសច្បងរបស់ខ្ញុំ បានយកចំណេះជំនាញ ដែលខ្លួនបានបញ្ចប់ការសិក្សានៅសាលាបណ្ឌិតសភាយោធាអូស្ត្រាលី មករួមផ្សំជាមួយបទពិសោធន៍រៀមច្បង ជួយធ្វើការហ្វឹកហ្វឺនដល់ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។