ព័ត៌មានជាតិ

ពលរដ្ឋងាយរងគ្រោះ ខ្វះខាតជីវភាព រស់នៅស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

(កំពង់ចាម) ៖នៅព្រឹកថ្ងៃអាទិត្យទី៥ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម អមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ លោក លោកស្រី សមាជិក សមាជិកាគណ:កម្មាធិការសាខា មន្ត្រីក្រុមប្រតិបត្តិសាខា អាជ្ញាធរមូលដ្ឋាន យុវជនកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្តភូមិ យុវជនបញ្ញវន្តក្មេងវត្ត និងអ្នកពាក់ព័ន្ធមួយចំនួន បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនដល់ជនងាយរងគ្រោះ ខ្វះខាតជីវភាព ចំនួន ៧៥គ្រួសារ ។ កម្មវិធីនេះ ធ្វើឡើងនៅក្នុងបរិវេណ វត្តអម្ពនារាម តាអុង ឃុំតាអុង ក្នុងស្រុកចំការលើ ។

អំណោយដែលបានផ្ដល់ជូន នាឱកាសនោះ រួមមាន៖
-ចាស់ជរាគ្មានទីពឹង ១៥ គ្រួសារ- ជនមានពិការភាព ១៨ គ្រួសារ- ស្ត្រីមេម៉ាយក្រីក្រ ២២គ្រួសារ- មានជំងឺប្រចាំកាយ ៣គ្រួសារ និង ទ័លលំបាក ១៧គ្រួសារ។
-ផ្តល់ជូនលោកតា លោកយាយ បងប្អូន ជនងាយរងគ្រោះ ទាំង ៧៥ គ្រួសារ , ក្នុង ១ គ្រួសារ ទទួលបាន ៖ អង្ករ ២៥ គ.ក្រ , ទឹកត្រី ១យួរ, មីជាតិ ១កេស, ទឹកស៊ីអ៊ីវ ១យួរ, ត្រីខ ១០ កំប៉ុង , សាប៊ូ លុច្ស ៤ដុំ , ឃីត ១កញ្ចប់, អាវយឺត ៤ , ម៉ាស់ ១០បន្ទះ និង ថវិកា ៥០,០០០ រៀល ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានអញ្ជើញប្រគេន ទេយ្យទាន និងបច្ច័យមួយចំនួនដល់ព្រះគ្រូអនុគណ និងព្រះគ្រូចៅអធិការវត្តអម្ពនារាម តាអុង នូវ អង្ករ ១០០គក្រ- មី ៤កេស- ត្រីខ ៤យួរ – ទឹកសុទ្ធ ២កេស និង បច្ច័យ មួយចំនួន ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។