ព័ត៌មានជាតិ

សឹង្ហបុរីចាត់ទុកថា ការមកដ៍នៃវ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍ដ៍សំខាន់មួយសម្រាប់ ប្រទេសសឹង្ហបុរី ក្នុងការប្រឆ្នាំកូវីដ១៩

ក្រសួងសុខាភិបាលសឹង្ហបុរី បានប្រកាសថា វ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer-BioNTech បានដឹកមកដល់សឹង្ហបុរីល្ងាចមិញ យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០នេះ ហើយសឹង្ហបុរីចាត់ទុកថា ការមកដល់នៃវ៉ាក់សាំងនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រទេសសឹង្ហបុរីក្នុងការប្រឆាំងកូវីដ១៩។

ក្រសួងបន្តថា ទម្រាំការមក ដល់នេះ គឺឆ្លងកាត់ការពិភាក្សាជាច្រើនខែជាមួយក្រុមហ៊ុនឱសថនិងការខិតខំរបស់មន្រ្តីសាធារណៈជាច្រើនដែលធ្វើការនៅពីក្រោយដើម្បីទទួលបានវ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពសម្រាប់ប្រជាជនរបស់យើង។

វ៉ាក់សាំងទាំងនេះនឹងឆ្លងកាត់ការត្រួតពិនិត្យយ៉ាងហ្មត់ចត់ ដើម្បីធានាថាមានស្ថានភាពល្អ ហើយការរក្សាភាពត្រជាក់ ត្រូវបានរៀបចំជាខ្សែសង្វាក់ត្រឹមត្រូវ ចាប់តាំងពីក្នុងកំឡុងពេលដឹកជញ្ជូនពីរោងចក្រផលិតទៅសិង្ហបុរី។ បនា្ទប់មកវ៉ាក់សាំងទាំងនេះ នឹងត្រូវដាក់ក្នុងឃ្លាំងផ្ទុកមួយដែលមានសមត្ថភាពរក្សាភាពត្រជាក់ខ្លាំងនៅប្រហែល -៨០ អង្សាសេរហូតដល់យើងចាប់ផ្តើមចាក់វ៉ាក់សាំង។

ក្រសួងបន្តថា មានតែវ៉ាក់សាំងដែលត្រូវនឹងស្តង់ដារសុវត្ថិភាពគុណភាពនិងប្រសិទ្ធភាពខ្ពស់ប៉ុណ្ណោះ ដែលនឹងត្រូវបានប្រើសម្រាប់ប្រជាជនរបស់យើង។ យើងបានផ្តល់វ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនសិង្ហបុរី និងអ្នករស់នៅរយៈពេលយូរនៅក្នុងប្រទេសសិង្ហបុរី ដើម្បីចាក់វ៉ាក់សាំងនៅចុងឆ្នាំ២០២១។ យើងនឹងចាក់វ៉ាក់សាំងជាបណ្តើរៗ ដល់ប្រជាជនរបស់យើង ដោយចាប់ផ្តើមពីបុគ្គលិកថែទាំសុខភាព និងបុគ្គលិកជួរមុខប្រឆាំងកូវីដ១៩ ដែលមានហានិភ័យខ្ពស់៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។