ព័ត៌មានជាតិ

 ថ្នាក់ដឹកនាំខេត្តព្រៃវែង រៀបពិធី អបអរសាទរខួបលើកទី១១២ នៃទិវាអន្តរជាតិនារី ៨មីនា (៨ មីនា ១៩១១ – ៨ មីនា ២០២៣) 

(ព្រៃវែង) នាព្រឹកថ្ងៃទី៨ មីនា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ជាមួយឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង និងលោកជំទាវ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១២ ក្រោមប្រធានបទ “ស្រ្តីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” និងសំណេះសំណាលជាមួយមន្ត្រីជានារីចំនួន២៧៧នាក់ នៅសាលប្រជុំធំ នៃសាលាខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត សូមជូនពរដល់ភរិយាជាទីស្រលាញ់ និង បងប្អូនស្ត្រីនៅក្នុងខេត្តព្រៃវែង ព្រមទាំងបងប្អូនស្ត្រីទូទាំងប្រទេស ឱ្យជួបតែសំណាងល្អ សុខភាពល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារៈកិច្ច។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។