ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមប្រជុំស្ដីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំសន្និបាតកសិកម្មនេះ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យគណៈកម្មការរៀបចំសន្និបាត យកចិត្តទុកដាក់ខ្ពស់លើការបូកសរុបលទ្ធផលដែលក្រសួងសម្រេចបាន និងសន្ទរកថានានាឱ្យបានល្អិតល្អន់ ទាំងពាក្យពេចន៍ និងខ្លឹមសារ ធ្វើយ៉ាងណាធានាឱ្យបាននូវភាពច្បាស់លាស់ ស៊ីជម្រៅ និងត្រូវពិនិត្យលើផ្នែកសន្តិសុខជូនថ្នាក់ដឹកនាំកំពូល និងចំណតឱ្យមានសណ្ដាប់ធ្នាប់ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។